Sponsor
Pisey

បណ្តាញសង្គម៖ ថ្មីៗនេះ មានវីដេអូជាភាសាថៃមួយ ធ្វើឲ្យប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុករំភើបអារម្មណ៍ បើទោះបីជាពួកគាត់ មិនចេះភាសាថៃក៏ដោយ ក៏ក្រោយពីទស្សនាវីដេអូនេះហើយ ទឹកភ្នែកក៏ហូរ។ តាមរយៈវីដេអូនេះ គេឃើញក្មេងប្រុសម្នាក់ ក្នុងស្ថានភាពទឹកមុខដ៏ស្លេកស្លាំង អង្គុយលើរទេះរុញ ចូលរួមកម្មវិធីប្រលងចម្រៀង ដើម្បី រកប្រាក់ដោះបំណុលជំនួសម្តាយ បើទោះបីជាដឹងថាខ្លួនជិតដល់ពេលអស់ជីវិត ដោយសារតែជម្ងឺមហារីកខួរក្បាលដំនាក់កាលចុងក្រោយ។

តាមរយៈបទចមៀងដ៏កំសត់បានធ្វើអោយគណៈកម្មាការ​ និងអ្នកទស្សនាទប់ទឹកភ្នែកមិនជាប់​ ទីបំផុតមូនិធិមួយក៏ត្រូវបានបង្កើតឡើង ដើម្បីសំរេចបំណងប្រាថ្នាមុនពេលក្មេងប្រុសដ៏កំសត់ម្នាក់នេះលាចាកលោកនេះទៅ។

សូមទស្សនាវីដេអូ ដែលប្អូនប្រុសឡើងច្រៀង៖
 

បន្ទាប់មករឿងដ៏កំសត់ទប់ទឹកភ្នែកមិនជាប់នេះបានល្បីកក្រើកពេញប្រទេសថៃ ធ្វើអោយមូលនិធិប្រទេសថៃប្រមូលលុយបានរហូតដល់ ៧លានបាត ត្រឹមរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។

តាមប្រភពពីសារព័ត៌មានថៃបានអោយដឹងថាក្មេងប្រុសអាយុ ១៣​ ឆ្នាំរូបនេះបានបញ្ជូនទៅមន្ទីពេទ្យRamathibodi ដើម្បីសង្គ្រោះព្យាបាល ហើយ ប៉ុន្តែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្វីដែលសោកស្តាយមួយទៀតនោះ បំណង់ចង់ទៅលេងសមុទ្ររបស់ប្អូន ត្រូវបានម្តាយបដិសេធ ដោយសារតែស្ថានភាពជំងឹមិនអំណោយផល។
 

ដោយសារតែចិត្តក​ត្ត​ញ្ញូរបស់ប្អូនធំធេងពេក បែរជាចង់អោយទុកថវិការទាំងនោះ យកទៅសងបំណុលម្តាយ ជំនួសការព្យាបាលជម្ងឺមហារីកដែលជិតផ្តាច់ជីវិតរូបគេទៅវិញ។

តាមរយៈសារព័ត៌មានខាងលើ ប្អូនប្រុសបានធ្វើការថ្លែងអំនរគុណជាខ្លាំងចំពោះ សប្បុរសជនដែលបរិច្ចាគទៅក្នុងមូលនិធិសម្រាប់ជួយដល់រូបគេផងដែរ៕ អត្ថបទ៖ Khmer5 News

សូទស្សនាវីដេអូខាងក្រោមនេះ៖
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor