Sponsor
Pisey

ក្រឡេក​មក​មើល​ស្ថានភាព​នយោបាយ​ និង​ជម្លោះ​ទ្វេភាគី​ អ៊ុយក្រែន​ និង​រុស្ស៊ី​ ជុំវិញ​តំបន់​គ្រីមៀ​វិញ​ ឃើញ​ថា​ រដ្ឋាភិបាល​អ៊ុយក្រែន​នៅ​តែ​ទទូច​យ៉ាង​ខ្លាំង​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​អន្តរាគមន៍​ទៅ​លើ​ប្រទេស​រុស្ស៊ី​ ដែល​ឈ្លានពាន​ ​ក៏ដូចជា​ការ​​ដាក់​បញ្ចូល​តំបន់​មាន​ជម្លោះ​ខាង​លើ​ជា​ ឧប​សម្ព័ន្ធ​របស់​ខ្លួន​ផង​ដែរ។

ជុំវិញ​បញ្ហា​ខាង​លើ​នា​ពេល​ថ្មីៗ​នេះ​ ​លោក​ប្រធានាធិបតី ​អ៊ុយក្រែន​ Petro Poroshenko ​បាន​ធ្វើដំណើរ​ទស្សនកិច្ច​​ទៅ​កាន់​សេតវិមាន​ និង​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អាមេរិក​លោក​ ដូណាល់​ ត្រាំ ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​ទីក្រុង​ម៉ូស្គូ​ និង​ទាមទារ​ឲ្យ​មេដឹកនាំ លោក ពូទីន ​ដក​ខ្លួន​ចេញ​ពី​តំបន់​គ្រីមា​។ 

​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ Mike Pence ​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ និង​គាំទ្រ​លើ​គោល​នយោបាយ​របស់​ខ្លួន​។​ Petro Poroshenko លើកឡើង​ថា​ យើង​នឹង​ប្រយុទ្ធ​ប្រឆាំង​ ដើម្បី​នាំ​ឲ្យ​បាន​មក​វិញ​ នូវ​សេរីភាព​ និង​លទ្ធិប្រជាធិបតេយ្យ​ ចំ​ពេល​ដែល​អ៊ុយក្រែន​កំពុង​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី​។ 

គួរ​បញ្ជាប់​ថា​ ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​អ៊ុយក្រែន​ គឺ​ក្នុង​គោលបំណង​ជុំ​រុញ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​ទីក្រុង​ម៉ូស្គូ​ បន្ទាប់​ពី​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​នឹង​បន្ថែម​​អង្គភាព​ចំនួន​ ៣៨​ផ្សេង​ទៀត​ ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​នៃ​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​របស់​ខ្លួន​ ដើម្បី​ជា​ការ​ព្រមាន​ដល់​សកម្មភាព​ឈ្លានពាន​របស់​រុស្ស៊ី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor