
ទីក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុន Amazon ប្រឈមមុខនឹងការរិះគន់ ពីការគ្រោងទិញយកក្រុមហ៊ុន Whole Foods Markets ក្នុងតម្លៃរាប់ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើងពី ២.៩លានដុល្លារក្នុងត្រីមាសទី១។ បើយោងតាមគេហទំព័រសារព័ត៌មាន reuters បានចុះផ្សាយនាព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។
កាលពីខែមិថុនា ក្រុមហ៊ុនខាងលើ បានប្រកាសឲ្យដឹងថា ខ្លួននឹងទិញយកក្រុមហ៊ុន Whole Foods ក្នុងតម្លៃ ១៣.៧ពាន់លានដុល្លារ ក្នុងឧស្សាហកម្មគ្រឿងទេស និងបង្កឲ្យមានការប្រឆាំងមួយចំនួននៅក្នុងស្រុក Capitol Hill និងក្រុមអ្នករិះគន់ Amazon ផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា Amazon មានវត្តមាននៅក្នុងទីក្រុងវ៉ាស៊ីនតោន យូរណាស់មកហើយដោយសារការបញ្ចុះបញ្ចូលលើប្រធានបទធំៗជាច្រើនរបស់ខ្លួន នឹងបានរាប់បញ្ចូលទាំងពន្ធអន្តោប្រវេសន៍ពាណិជ្ជកម្ម និងសេវាកម្មទូទាត់តាមទូរស័ព្ទថែមទៀតផង៕
