
មួយសប្ដាហ៍នេះតារាចម្រៀងលោក ម៉ារ៉ា ប៊ុនណា ទទួលរងការរិះគន់ពីទស្សនិកជនយ៉ាងស្ពឹកមុខខណៈដែលលោកចេញ MV បទ "តារាបែកស្លុយ២០១៧" ដោយបានចំលង Melody បទចម្រៀង ថៃ ដែលកំពុងល្បី។ ទើបតែនៅពេលនេះលោកបានប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube ថា គោលបំណងដែលលោកចំលងបទថៃខាងលើមកច្រៀង គឺមានហេតុផលរបស់លោក ហើយអ្នករិះគន់ទាំងអស់នៅពេលបានដឹងច្បាស់ពីបំណងនេះ អាចនឹងស្តាយក្រោយចំពោះសម្តី សំណេរ របស់ខ្លួនដែលបានជេរតារារូបនេះកប់ៗមាត់។
ចម្ងល់នេះយើងនឹងធ្វើបទសម្ភាសន៍ Liveផ្ទាល់ពីស្ទូឌីយោ Kqube នៅវេលាម៉ោង៩:០០ ព្រឹកថ្ងៃសៅរ៍ ទី២២ កក្កដា ស្អែកនេះ។ តើអ្នកបានត្រៀមសំណួរចាក់ដោតសម្រាប់សួរ តារាបែកស្លុយប្រចាំឆ្នាំ២០១៧ រួចហើយ ឬនៅ ? តើហេតុផលលោក ម៉ារ៉ា ប៊ុនណា ត្រៀមនឹងទម្លាយចេញមានអ្វីពិសេស កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ៕

