ប្រទេសចិន: យោងតាមខ្សែអាត់វីដេអូមួយដែលមានរយះពេលប្រហែលជិត២នាទី ត្រូវបានគេបង្ហោះនិងធ្វើការចែកចាយពេញបណ្តាញសង្គមក្នងប្រទេសចិន សី្តពីឪពុកព្រៃផ្សៃម្នាក់បានវាយដុំលើកូនស្រីរបស់ខ្លួនយ៉ាងឃោរឃៅ ប្រៀបដូចសត្វធាតុ ដោយគ្រាន់តែកូនស្រីនាំប្អួនប្រុសរបស់គេចេញក្រៅផ្ទះ មកទិញចំនីអាហារដោយគ្មានការអនុញ្ញតិ្តពីឪពុកចិត្តកំណាចម្នាក់នោះ ។
តាមរយះកាមេរ៉ាឃ្លាំមើលមួយ ដែលត្រូវបានគេដាក់ក្នុងផ្សារទំនើបមួយ ក្នុងខេត្ត Shuyang ប្រទេសចិន ចាប់បានអំពើដ៏រន្ធត់របស់ឪពុកចិត្តខ្លា ម្នាក់បានប្រើអំពើហឹផ្សាលើកូនស្រី ដោយចាប់ទះកំភ្លៀង រួចចាប់ជើងបោកខ្លួននឹងជញ្ជាំង និងយកអំបួលវាយលើកូនស្រីរបស់ខ្លួនដូចសត្វធាតុ ។
ប្រមាណជាង៣០វិនាទីក្រោយមក ទើបមានអ្នកឃើញហេតុការណ៍ចូលខ្លួនឃាត់បុរសម្នាក់នោះ ។
មិនយូរប៉ុន្មាន ប៉ូលីសក៏បានមកដល់ និងបានធ្វើការឃាត់ខ្លួនបុរសជាឪពុកនោះ រួមទាំងបានសាកសួរដំណើរដើមទងនៃរឿងនេះផងដែរ ។ ឪពុកនោះក៏បានឆ្លើយថា គឺដោយសារតែក្មេងរឹងរូសពីរនាក់នេះ មិនស្តាប់សំដីខ្លួន ហ៊ានលួចចេញមកក្រៅផ្ទះ ដោយគ្មានការអនុញ្ញតិ្ត ។
ទស្សនាវីដេអូខាងក្រោមនេះ:
Source: shanghaiist
