Sponsor
Pisey

វ៉ាស៊ីនតោន៖ សារព័ត៌មាន CNN​ ចុះផ្សាយ​ថា​ កាល​ថ្ងៃ​ព្រហស្បតិ៍ ​និង​ ថ្ងៃ​សុក្រ​​ម្សិលមិញ​ យន្តហោះ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​ចំនួន​ ២​គ្រឿង​ បាន​ហោះ​ឆ្វែល​នៅ​ក្បែរ​តំបន់​ដែន​ទឹក​មាន​ជម្លោះ​ ភាគ​ខាង​កើត​ នៃ​សមុទ្រ​ចិន​ខាងត្បូង និង​ថែម​ទាំង​បាន​រួម​គ្នា​ធ្វើ​សម​យុទ្ធ​ជាមួយ​យន្តហោះ​ប្រយុទ្ធ​ជប៉ុន​ជាច្រើន​គ្រឿង​ទៀត​ផង​ ចំ​ពេល​ដែល​កម្ដៅ​នៃ​ភាព​តានតឹង​កើន​ឡើង​ជាមួយ​ទីក្រុង​ប៉េកាំង និង​កូរ៉េខាងត្បូង។

ប្រភព​ខាង​លើ​បន្ថែម​ថា​ យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ ២​គ្រឿង បូក​រួម​ទាំង​យន្តហោះ​ប្រយុទ្ធ​ជប៉ុន ២​គ្រឿង​ទៀត​បាន​រួម​គ្នា​ធ្វើ​សម​យុទ្ធ​យ៉ាង​កក្រើក នៅ​ភាគ​ខាងកើត​ នៃ​​សមុទ្រ​ចិន​ខាងត្បូង​ ខណៈ​ដែល​សម្ព័ន្ធមិត្ត​ទាំង​ពីរ​បាន​អះអាង​ពី​ទំនួលខុសត្រូវ​ថា សកម្មភាព​នេះ​គឺ​សម្រាប់​ត្រៀម​ខ្លួន​ទប់ទល់​ជាមួយ​ចិន និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ខ្លួន​។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​មេបញ្ជាការ​កងកម្លាំង​អាកាស​ប៉ាស៊ីហ្វិក​លោក​ Ryan Simpson ​បាន​ឲ្យ​ដឹង​ថា "ការហោះហើរ ​និង​ការ​ធ្វើ​សម​យុទ្ធ​នា​ពេល​រាត្រី​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​យើង គឺ​ប្រកប​ដោយ​សុវត្ថិភាព ភាគី​ទាំង​ពីរ​បាន​ចែក​រំលែក​សមត្ថភាព​យោធា​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​មាន​ប្រសិទ្ធភាព”

ជុំវិញ​ការ​ធ្វើ​សម​យុទ្ធ​នេះ​ដែរ គឺ​ចាប់​ផ្ដើម​ចំ​ពេល​ដែល​តានតឹង​កាន់​តែ​ខ្លាំង​រវាង​សហរដ្ឋ​អាមេរិក​​ កូរ៉េខាងត្បូង​​ ជប៉ុន និង​កូរ៉េខាងជើង​ ដែល​កំពុង​ជះឥទ្ធិពល​ដល់​ចិន និង​រុស្ស៊ី​ ខណៈ​ប្រទេស​មហា​អំណាច​ប្ដេជ្ញា​ការពារ​ទឹកដី​ផ្ទាល់​ខ្លួន​ នឹង​សម្ព័ន្ធមិត្ត​ពី​ការ​គំរាម​កំហែង​របស់​ទីក្រុង​ព្យុងយ៉ាង​ តាមរយៈ​សង្គ្រាម​នុយក្លេអ៊ែរ៕

China
usa
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor