Sponsor
Pisey

បើយើងក្រឡេងមើលមួយភ្លាតលើដងផ្លូវធំ Oregon វាប្រៀបបានទៅនឹងឆុតឆាកថតរឿងដូច្នោះដែរ បន្ទាប់ពីមានរថយន្តធំដឹកទៅដោយសត្វ អន្ទង់ពេញមួយឡានបានជួបគ្រោះថ្នាក់ក្រឡាប់ កាលពិថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្តដា ឆ្នាំ២០១៧ ដោយបន្សល់ទុកនូវជាតិរអិល និងសត្វអន្ទង់ពេលផ្លូវបណ្តាលឲ្យប៉ះពាល់ដល់ការធ្វើដំណើរជាខ្លាំង។

អ្នកបើកបរឡានធំខាងលើឈ្មោះ Salvatore J. Tragale លោកបានជួបនឹងការដ្ឋានជួសជុលផ្លូវដោយចៃដន្យ ដោយសារតែល្បឿនឡានលឿនមិនអាចបញ្ឃប់បាន ទើបធ្វើឲ្យក្រឡាប់បែបនេះ។ អន្ទង់ជាច្រើនបានរអិលចាក់ទៅលើផ្លូវ និងទៅលើឡានផ្សេងទៀតចំនួន៥ ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។ អន្ទង់ជាច្រើនមានការភ័យខ្លាចបានបញ្ចេញជារអិល (Slim) ដើម្បីការពារខ្លួន ដែលជាហេតុធ្វើឲ្យផ្លូវជួបបញ្ហារអិលយ៉ាងធ្ងន់ធ្ងរ។

សាក្សីនៅកន្លែងកើតហេតុម្នាក់បានប្រាប់ឲ្យដឹងថា "សត្វទាំនោះមានពណ៌ស ហើយរអិលខ្លាំងណាស់ ពិតជាមិនគួរឲ្យជឿសោះ វាពិតជាគួរឲ្យខ្ពើមណាស់"។ ចំណែកអ្នកសំអាតផ្លូវបានសំដែងការបារម្មណ៍ថា វានឹងមានក្លិនស្អុយនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ផ្លូវមួយខ្សែនេះត្រូវបានកម្លាំងសមត្ថកិច្ចប្រកាស់ឲ្យឈប់ប្រើប្រាស់បណ្តោះអាសន្ន ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ និងងាយស្រួលក្នុងការសំអាត។

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor