Sponsor
Pisey

រថយន្តរាប់សិបគ្រឿងដែលត្រូវបានកែឆ្នៃដោយក្រុម ISIS ដើម្បីជិះធ្វើសង្គ្រាម និងបំផ្ទុះសម្លាប់សត្រូវ ពេលនេះត្រូវបានគេប្រមូលយកមកដាក់តាំងបង្ហាញ ក្នុងទីក្រុង Mosul ដែលជាបន្ទាយដ៏រឹងមាំមួយចុងក្រោយរបស់ក្រុម ISIS ហើយថ្មីៗនេះត្រូវបានកម្លាំងទាហាន អ៊ីរ៉ាក់ វាយដណ្តើមយកវិញបាន និងប្រកាសជាផ្លូវការនៃជ័យជំនះរបស់ពួកគេ។

រថយន្តពិឃាតរបស់ក្រុម ISIS ភាគច្រើនជាឡាន SUV ត្រូវបានកែឆ្នៃបំពាក់ដោយរបាំងដែកការពារគ្រាប់កាំភ្លើង មើលទៅស្រដៀងនឹងរថយន្តមនុស្សយន្តដែរ។ នៅពេលការកែឆ្នៃឡានបានរួចរាល់ក្រុមភេវរករដាក់មនុស្សរួចបញ្ជាឲ្យឡានទាំងអស់នោះបើកបរទៅកាន់គោលដៅដេើម្បីបើការវាយប្រហារនិងបំផ្ទុះ។

ឡានរបស់ជប៉ុន ដូចជា Toyota Land Cruiser និង Toyota Hilux ព្រមទាំងឡានរបស់កូរ៉េ ដូចជា Kia នឹងHyundai គឺជាទីពេញនិយមបំផុត របស់ក្រុម ISIS។

ក្រុមមន្រ្តីប្រចាំលោកខាងលិច បានចាប់ផ្តើមការស៊ើបអង្កេតស្រាវជ្រាវពីរបៀបដែលក្រុម ISIS អាចទទួលបានរថយន្តប្រភេទទាំងនោះ ដោយរបៀបណា និងតាមរយះអ្វីឲ្យប្រាកដ។ ចង់ដឹងថាឡានពិឃាតរបស់ ISIS សូមទស្សនារូបភាពខាងក្រោមនេះ:

Source: creditor

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor