ដោយយោងទៅតាមសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសបូលីវី បានរាយការណ៍ឲ្យដឹង មានការបាញ់ប្រហារគ្នា រវាងប៉ូលីស និងចោរមួយក្រុម នៅក្នុងហាងលក់គ្រឿងអលង្ការមួយកន្លែង បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់និងស្រាល ។
ការប៉ះទងិ្គចគ្នានេះគឺបណ្តាលឲ្យចោរប្លន់៣នាក់បានស្លាប់ រួមទាំងប៉ូលីម្នាក់ផងដែរ ។ មន្រ្តីប៉ូលីសបានរាយការណ៍ថា ចោរប្លន់បួននាក់ប្រដាប់ដោយកាំភក្លើងយន្ត បានចាប់បុគ្គលិកអ្នកលក់៤នាក់ពីក្នុងហាងលក់គ្រឿងអលង្ការដើម្បីជាខែលការពារពួកចោរ ។
បុគ្គលិកម្នាក់ក្នុងចំណោម៤នាក់នោះបានស្លាប់បាត់បង់ជីវិតដោយសារត្រូវគ្រាប់កាំភ្លើង ។ មិនមានប្រភពច្បាស់ថាបាញ់ពីទីសដៅណាមកទេ ។
ប្រភពបានបន្តទៀតថា ពួកចោរប្លន់ទាំងនោះគឺជាជនជាតិប្រេស៊ីល ដែលជាប់ពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋកម្មជាច្រើនមកហើយ មូលដ្ឋានរបស់គេ គឺនៅក្នុងទីក្រុង Sai Paulo នោះផ្ទាល់ ។
វីដេអូខាងក្រោម:
Source: liveleak / xinhuanet
