លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យឈ្មោះ ទូច បូភាព ឲ្យចូលបំភ្លឺករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ (ផ្ទុះអាវុធជាច្រើនគ្រាប់ដោយអនាធិបតេយ្យតាមផ្លូវសាធារណៈ) ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
សូមជម្រាបថា៖ កាលពីយប់ថ្ងៃទី០៧ ខែកក្ដដាកន្លងទៅនេះស្នូរកាំភ្លើងជិត ១០គ្រាប់ បានលាន់ឮដូចបាចលាជនៅចំណុចផ្លូវ២៤២ កែងផ្លូវលេខ៥៥ ទល់មុខក្លឹបកម្សាន្ដ៥៥ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវបានគេឃើញបើករថយន្ដ Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ក្រោយបាញ់រួចបានបើកគេចខ្លួនបាត់៕
