មុននេះបន្តិច លោក វីល្លាម ដែលជាអ្នកនិយាយបញ្ហាសង្គម បានប្រកាសស្វែងរក ក្មេងស្រីរងគ្រោះ ដោយក្រុមក្មេងស្ទាវកាប់យ៉ាង សុះសាច់កាលពីយប់មិញនេះ ដើម្បីជួយចំណាយថ្លៃព្យាបាលជូន។
តាមរយៈហ្វេសប៊ុក របស់លោក បានសរសេររៀបរាប់ថា៖
លោកគ្រូពេទ្យណាជាអ្នកពិនិត្យ ? ស្នាក់នៅអាគារណា ? សុំព្យាបាលគាត់ដោយយកចិត្តទុកដាក់ រហូតដល់ជាសះស្បេីយ រាល់ការចំណាយអាចទំនាក់ទំនងខ្ញុំ ខ្ញុំនឹងជួយគាត់ លេខទូរស័ព្ទខ្ញុំ 069444414
សូមជម្រាបជូនថា៖ ក្មេងរងគ្រោះនេះ ឈ្មោះ គង់ ផានិត ភេទស្រី តែងខ្លួនធ្វើប្រុស កំព្រាឪពុកម្តាយ រាល់ថ្ងៃដើររើសអេតចាយ ស្នាក់នៅតាមចិញ្ចើមផ្លូវ កំពុងតែអង្គុយលេងត្រូវក្មេងស្ទាវសង្ស័យបែកថ្នាំកាប់នឹងដាវសាំម៉ូរ៉ៃរងរបួសសុះពេញខ្លួន កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ១៣២កែងនឹងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

រូបភាព កោះសន្តិភាព
ទីបំផុត នៅវេលាម៉ោង ០១ និង ៥៥នាទី នៅថ្ងៃទី ១៤ កក្កដានេះ លោក វីល្លាមបាន បានប្រកាសជាថ្មីលើហ្វេសប៊ុកលោកថា៖ ខ្ញុំបានជួយរួចហេីយ....!!! អរគុណ
