Sponsor
Pisey

រឿងរ៉ាវបុរសម្នាក់ព្រោះតែមិនមានសមត្ថភាពស្វែងរកការងារធ្វើ បានសម្រេចចិត្តតែងខ្លួនធ្វើស្រីដើម្បីបន្លំខ្លួនចូលធ្វើការក្នុងរោងចក្រ ហើយក៏ត្រូវគេតាមទាន់និងសង្ស័យ ក៏បានរាយការណ៍ឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងសួរចម្លើយ។ បុរសតែងខ្លួនធ្វើស្រីមានឈ្មោះ បាន បុន អាយុ២៣ឆ្នាំ រស់នៅជាមួយជីដូនចាស់អាយុ៧០ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្រោយប៉ូលីសសុើបសួរដឹងការពិត បុរសបន្លំធ្វើស្រីត្រូវបានប៉ូលីសធ្វើការណែនាំ រួមអនុញ្ញាតិឲ្យត្រលប់ទៅផ្ទះវិញ។

ក្នុងនោះផងដែលកាលពីវេលាម៉ោង ៨ ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៧ មានបុរសចិត្តធម៌ម្នាក់ឈ្មោះក្នុងហ្វេសប៊ុកថា Cartoon Small បានសម្តែងមានការអានិតអាសូរ និងចង់ផ្តល់ការងារឲ្យបងប្រុសខាងលើបានធ្វើ ដោយលោកបានរៀបរាប់ថា:

" ឃើញបងប្រុសដែលគាត់បន្លំខ្លួនធ្វើជាស្រីដើម្បីរកការងារធ្វើខ្ញុំអានិតណាស់ ខ្ញុំសូមធ្វើvideoនេះដើម្បីឲ្យបងប្អូនជួយshareឲ្យគាត់បានដឹងផងថាខ្ញុំនឹងទទួលគាត់អោយធ្វើការមួយខ្ញុំនៅហាង Chobcha Toulkork របស់ខ្ញុំ។ បើបងប្អូនស្គាល់គាត់ជួយប្រាប់គាត់ផងថាគាត់មានកាងារធ្វើហើយ។
លេខទំនាក់ទំនង 0969686506
Facebook name Cartoon Small សូមអរគុណ។
Help share "

វីដេអូខាងក្រោមនេះ:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor