Sponsor
Pisey

មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជូនប្រជាពលរដ្ឋរបស់ខ្លួនរាប់ពាន់នាក់ទៅធ្វើការនៅប្រទេសរុស្ស៊ី ក្នុងស្ថានភាព​និង លក្ខណៈជាទាសករដាច់ថ្លៃ ដើម្បីស្វែងរកកម្រៃផ្គត់ផ្គង់ដល់រដ្ឋាភិបាលផ្តាច់ការ។ នេះបើតាមការឲ្យដឹងរបស់ក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េ។

យោងតាមមជ្ឈមណ្ឌលព័ត៌មានមូលដ្ឋានក្នុងទីក្រុង សេអ៊ូល បានឲ្យដឹងថា កូរ៉េខាងជើងបានចេញរបាយការណ៍មួយដោយបញ្ជាក់ថាយ៉ាងហោច ណាស់មានកម្មករប្រហែល 50.000 នាក់ ត្រូវបាននាំខ្លួនទៅធ្វើការនៅក្នុងប្រទេសរុស្ស៊ី ពួកគេទទួលបានប្រាក់ឈ្នួលប្រចាំខែ 841ដុល្លា ក្នុងម្នាក់ៗ ហើយ៩០ភាគរយត្រូវកាត់យកទៅអោយរដ្ឋាភិបាល។ កម្មករទាំងអស់ភាគច្រើនគឺទទួលរងការធ្វើទារុណកម្ម នឹងគ្រប់គ្រង់ដោយពួកមន្រ្តីប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងជើង។

ពួកគេធ្វើការដោយគ្មានថ្ងៃឈប់សំរាក ធ្វើពីព្រឹកដល់យប់ និងមានពេលគេងតិចតូចបំផុត។ ហើយមកដល់ពេលនេះគឺមានកម្មករពីរនាក់ បានស្លាប់ពេលកំពុងធ្វើការសាងសងស្តាតក្នុងប្រទេសរុស្សី។

ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកូរ៉េខាងជើងអាចបង្កើតប្រាក់ចំនូលយ៉ាងតិច 120 លានដុល្លា ពីញើសឈាមប្រជាពលរដ្ឋខ្លួនដែ#6082;លបញ្ជូនទៅធ្វើជាទាសករដាច់ថ្លៃនៅក្នុងប្រទេសរុស្សី។

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor