Sponsor
Pisey

ថ្មីៗនេះវីដេអូមួយខ្សែដែលបង្ហោះនៅក្នុងបណ្តាញសង្គម Twitter កំពុងតែធ្វើឲ្យមហាជនមានការភ័យជំនួសដល់មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន ព្រោះតែគាត់បានធ្វើសកម្មភាពមួយដែលមិនគួរធ្វើទាល់តែសោះពេលឈរនៅក្បែរគ្រាន់នុយក្លេអ៊ែរដែលកំពុងតែប្រុងប្រៀបបាញ់បង្ហោះ។

ទង្វើនោះគឺ លោក គីម ជុងអ៊ុន ត្រូវបានគេសំគាល់មើលឃើញថា បានកំពុងតែជក់បារីយ៉ាងរំភើយនៅក្បែរគ្រាប់មីស៊ីលឆ្លងទ្វីប (ICBM) មុនពេលវាត្រូវបានដាក់ឱ្យដំណើរការបាញ់បង្ហោះ កាលពីថ្ងៃអង្គារ ខែកក្តដា ឆ្នាំ២០១៧ ចេញពីបន្ទាយមូលដ្ឋាន Hwasong-14 ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ គ្មានទាហានណាម្នាក់នៅក្បែរនោះហ៊ានបញ្ចេញមតិប្រាប់ពីទង្វើដ៏គ្រោះថ្នាក់របស់លោក គីម ជុងអ៊ុន ឡើយ ទោះបីដឹងថា ពេលដំឡើងគ្រាប់នុយក្លេអ៊ែរបែបនេះ វត្ថុរាវឥន្ធនៈគឺកំពុងតែត្រូវដាក់បញ្ចូល ហើយហាមដាច់ខាតចំពោះវត្ថុទាំងឡាយណាដែលអាចបង្កហានិភ័យ ហើយបើកើតហើយគឺមិនអាចគ្រប់គ្រងស្ថានការណ៍គ្រោះថ្នាក់នេះបានទេ។

គួរបញ្ជាក់ផងដែលថា ការបាញ់គ្រាប់នុយក្លេអ៊ែរនេះគឺបានសម្រេចបានជោគជ័យល្អ ដែលអាចហោះដល់ និងហួសសហរដ្ឋអាមេរិកទៀតផង។ នេះបើតាមការឲ្យដឹងពីមន្ត្រីទាហានកូនរ៉េខាងជើង។

ចង់ដឹងថាទង្វើដ៏គ្រោះថ្នាក់របស់មេដឹកនាំផ្តាច់ការនេះយ៉ាងណាទស្សនាវីដេអូខាងក្រោម:

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor