ក្រសួងការពារជាតិរុស្ស៊ី ប្រាប់ឲ្យដឹងថា នាវាមុជទឹកមួយគ្រឿង បានបាញ់សាកល្បងគ្រាប់នុយក្លេអ៊ែរសេរីទំនើប ទទួលជោគជ័យ នៅពេលធ្វើសមយុទ្ធយោធាកងទ័ពជើងទឹក និងអាកាស នៅចុងបូព៌ាប្រទេសរុស្ស៊ី ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន RT បានចេញផ្សាយនៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ០១៧។
នាវាមុជទឹកម៉ាក K-150 បាញ់សាកល្បងគ្រាប់នុយក្លេអ៊ែរ P-700 (SS-N-19 Shipwreck) ទទួលបានជោគជ័យ ចំពេលធ្វើសមយុទ្ធយោធាកងទ័ពជើងទឹក នៅក្នុងដែនសមុទ្រ Okhotsk តំបន់ Kamchatka Krai ប្រទេសរុស្ស៊ី។ គ្រាប់មីស៊ីលនេះមានសមត្ថភាព បាញ់រយៈចម្ងាយ ៥៥០គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ការធ្វើសមយុទ្ធខាងលើ ធ្វើក្រោយពេលកិច្ចប្រជុំកំពូលជាលើកដំបូងរវាងមហាអំណាចទាំងពីរ ក្នុងការភាន់ច្រឡំរវាងគ្នានឹងគ្នា លើបញ្ហាសង្គ្រាមក្នុងប្រទេសស៊ីរី ដែលមានរយៈពេលជាច្រើនឆ្នាំមកហើយ។
សូមមើលវីដេអូខាងក្រោម៖
