Sponsor
Pisey

ខ្សែវីដេអូដ៏គួរឲ្យអាណិតនឹកស្មានមិនដល់មួយត្រូវបានលេចឡើង បង្ហាញអំពីកូនក្រមុំម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតប៉ុន្មាននាទី មុនពិធីមង្គលការរបស់នាងត្រូវបានចាប់ផ្តើម ដោយសារតែឧទ្ធម្ភាគចក្រដែលនាំនាងជិះទៅកាន់ពិធីដើម្បីធ្វើឲ្យកូនកំលោះមានការភ្ញាក់ផ្អើល និងរំភើប បានជួបគ្រោះថ្នាក់ធ្លាក់ប៉ុន្មានម៉ាយពីទីកន្លែងមង្គលការ។

កូនក្រមុំដែលជួបរឿងអភ័ព្វខាងលើ មានឈ្មោះថា Rosemere do Nascimento Silva មកពី Sao Paulo នៃប្រទេសប្រេស៊ីល នាងបានស្លាប់ការពីខែធ្នូ ឆ្នាំ២០១៦។ ក្នុងគ្រោះថ្នាក់នោះមានមនុស្ស ៣នាក់ ផ្សេងទៀត គឺរួមមានអ្នកបើកបរ, ប្អូនប្រុសរបស់នាង និងនារីអ្នកថតរូបម្នាក់់មានទម្ងន់ ៦ខែ ត្រូវបានស្លាប់ទាំងអស់។

ចំណែកកូនកំលោះឈ្មោះ Udirley Damasceno អាយុ 32 ឆ្នាំ ដែលទទឹងរងចាំការមកដល់របស់កូនក្រមុំ ពុំបានដឹងរឿងថាកូនក្រមុំរបស់លោកមានសេចក្តីប្រាថា្នមួយក្នុងជីវិតគឺចង់ជិះឧទ្ធម្ភាគចក្រមកកាន់កន្លែងអាពាហ៍ពិពាហ៍ដើម្បីធ្វើឲ្យលោករំភើបនោះទេ ហើយគាត់ក៏មិនបានដឹងថាឧទ្ធម្ភាគចក្រដឹកកូនក្រមុំអនាគតភរិយាលោកបានធ្លាក់នោះដែរ ទើបលោកនៅតែបន្តរងចាំរហូត។ ប៉ុន្មាននាទីក្រោយមកទើបលោកទទួលដំណឹងមួយថា មានឧទ្ធម្ភាគចក្រមួយធ្លាក់នៅក្បែរនោះ ប៉ុន្តែលោកមិនបានដឹងថាវាមានអ្វីទាក់ទងនឹងកូនក្រមុំរបស់លោកទេ។ ទីបំផុតខាងប៉ូលីសបានទាក់ទងមកលោកថា ពេលនេះកូនក្រមុំរបស់លោកបានជួបគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតហើយ ធ្វើឲ្យចិត្តលោកសឹងតែមិនអាចទទួលស្គាល់ថាវាជាការពិតបាន ទន់ដៃទន់ជើង ព្រោះថាលោកមិនបានដឹងរឿងអ្វីទាំងអស់។ ភ្ញៀវប្រហែលជា ៣០០នាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងបែបនេះថាបានកើតឡើងចំពោះកូនក្រមុំដែលពួកគេរងចាំចូលរួមអប់អរពិធីមង្គលការអោយ។

យោងតាមវីដេអូដែលបង្ហាញយ៉ាងច្បាស់ពីការធ្វើដំណើរនៅលើឧទ្ធម្ភាគចក្រ និងទឹកមុខរបស់កូនក្រមុំក្នុងសំលៀកបំពាក់រូបសរកំពុងមានអារម្មណ៍រំភើបចំពោះ ថ្ងៃដ៏ពិសេសរបស់នាងក្នុងជីវិតដែលមិនអាចបំភ្លេចបាន។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានប្រែប្រួលដូចផែនដីក្រឡាប់ បន្ទាប់ពីសំលេងប្រកាស់អាសន្នរបស់ឧទ្ធម្ភាគចក្របានបន្លឺឡើង រូបភាពក្នុងវីដេអូចាប់ផ្តើមញ័រ ទឹកមុខរបស់កូនក្រមុំបានផ្លាស់ប្តូរ សំលេងមនុស្សនៅលើនោះបានស្រែកយ៉ាងភ័យខ្លាច រហូតឧទ្ធម្ភាគចក្របានធ្លាក់បោកទៅនឹងដី។ វីដេអូនៅតែបន្តថតប៉ុន្តែមិនមានលឺសំលេងមនុស្សណាម្នាក់នៅក្នុង ឧទ្ធម្ភាគចក្រ ទំនងនឹងនៅរស់រានមានជីវិតនោះទេ ព្រមទាំងកូនក្រមុំផងដែរ ទោះបីជាមានក្រុមអ្នកជួយសង្គ្រោះមកដល់កន្លែងកើតហេតុភ្លាមៗក្តី។

ករណីនេះត្រូវបានប៉ូលីសកំពុងធ្វើការសុើបអង្កេត ប៉ុន្តែជំហានដំបូងប៉ូលីសបានដាក់ការសង្ស័យទៅលើអ្នកបើកបរឧទ្ធម្ភាគចក្រ ថាបានធ្វើការធ្វេសប្រហេសទើបបង្កឲ្យមានរឿងបែបនេះកើតឡើង។

ទស្សនាវីដេអូនៃគ្រោះថ្នាក់នេះខាងក្រោម:

វីដេអូវែង:

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor