តាមរយះវីដេអូដែលថតបានដោយការមេរ៉ាសុវិត្ថភាព CCTV មួយ បានបង្ហាញពីប៉ូលីសចរាចរណ៍ចិត្តក្តៅម្នាក់ បានលោត ទៅទាត់អ្នកជិះកង់ម្នាក់ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ។
ដើមហេតុនៃរឿងរ៉ាវនេះគឺផ្តើមចេញពី ប៉ូលីសចរាចរណ៍ម្នាក់ឈរនៅលើដងផ្លូវដើម្បីធ្វើចរាចរណ៍ជូនអ្នកធ្វើដំណើរនានា ។ ពេលនោះស្រាប់តែមានអ្នកជិះកង់ម្នាក់ ជិះមកចុងក្រោយគេ ជាហេតុធ្វើឲ្យលោកប៉ូលីសគិតថាអ្នកជិះកង់ ជិះមិនគោរពភ្លើងសញ្ញា ចរាចរណ៍ ទប់ចិត្តមិនបាន ក៏ទៅទាត់អ្នកជិះកង់ទម្លាក់ធ្លាក់ពីលើកង់ភ្លាមៗ ។
ឃើញហេតុការណ៍យ៉ាងកំរោលដូច្នេះ ប៉ូលីសផេ្សងៗបានចូលឃាត់ភ្លាមៗ ។ មួយសន្ទុះក្រោយមកទើបលោកប៉ូលីសចិត្តក្តៅម្នាក់នោះធ្វើចិត្ត ត្រជាក់វិញបាន ។
ទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា :
Source: dailymail
