រាជធានីភ្នំពេញ៖ អភិបាលខណ្ឌពីររូប និងប្រធានក្រុមប្រឹក្សាខណ្ឌ១រូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាជំនួយការនាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមពីលើមុខងារបច្ចុប្បន្ន ដោយមិនទទួលប្រាក់បៀវត្ស។ បុគ្គលទាំងបីរូបនោះ រួមមាន៖
ឯកឧត្ដម ក្រូច ផាន បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខណ្ឌ ពោធិ៍សែនជ័យ
ឯកឧត្ដម ឃ្លាំង ហួត បច្ចុប្បន្នជាអភិបាលខណ្ឌជ្រោយចង្វារ
ឯកឧត្តម នុត ពុធដារ៉ា បច្ចុប្បន្នជាអភិបាលខណ្ឌ ដង្កោ។
