Sponsor
Pisey

សិល្បៈ ៖ តារា​ចម្រៀង​លោក​ សុគន្ធ ថេរ៉ាយុ ​និង​កញ្ញា​ រ៉ាប៊ី​ ធ្លាប់​ធ្វើ​ឲ្យ​មាន​មន្ទិល​ស្នេហា​ជា​ខ្លាំង​នៅ​ពេល​តារា​ប្រុស​រូប​សង្ហា​ម្នាក់​នេះ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ខុសប្លែក​ពី​ធម្មតា​ និង​បាន​សារភាព​ថា​ លោក​ពេញចិត្ត​កញ្ញា ​រ៉ាប៊ី ​។ ពេល​នេះ​ខណៈ​ដែល​អ្នក​ទាំងពីរ​បាន​បង្ហាញ​រូបថត​ដឹកដៃ​គ្នា​ទៅ​មើល​កុន​តែ​ពីរ​នាក់​ស្ងាត់ៗ​នោះ​ ​ធ្វើ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ថា​ ស្នេហា​អ្នក​ទាំងពីរ​កាន់តែ​បង្ហាញ​ចេញ​រូបរាង​ហើយ​។

តាម​រយៈ​ការ​បង្ហាញ​រូបភាព​ខាង​លើ​នេះ​ទោះ​ជា​មិនទាន់​បាន​ការ​ស្រាយ​បញ្ជាក់​ពី​អ្នក​ទាំង​ពីរ​ក្ដី​ ប៉ុន្តែ​មាន​អ្នក​គាំទ្រ​ពួកគេ​ជា​ច្រើន​បាន​Comment​ថា ​រឿង​ស្នេហា​ទោះ​ជា​ខំ​លាក់បាំង​យ៉ាង​ណា ​ក៏​មិន​ជិត​ដែរ​ នៅ​ពេល​ណា​មួយ​វា​នឹង​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​រូប​ភាព​ ពាក្យ​សម្ដី​ ដូច​ជា​រូប​ថត​តារា​រូប​ស្រស់​ទាំង​ពីរ​នាក់​នេះ​ ទោះ​ជា​ពួក​គេ​ព្យាយាម​វេច​ខ្ចប់​យ៉ាង​ណា ​គឺ​មិន​ខុស​ពី​ក្រដាស​ខ្ចប់​ដុំ​ភ្លើង​នោះ​ដែរ​ ។

ព័ត៌មាន​នេះ​យើង​បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ​សុគន្ធ ថេរ៉ាយុ ​និង​កញ្ញា​ រ៉ាប៊ី​ ផង​ដែរ​ ប៉ុន្តែ​មិន​ជោគជ័យ ​ដោយ​សារ​ទូរស័ព្ទ​អ្នក​ទាំង​ពីរ​គ្មាន​អ្នក​ទទួល​៕  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor