Sponsor
Pisey

CNN៖ សេចក្ដីរាយការណ៍​មួយ​ចេញ​របស់​មន្ទីរ​ការពារ​ជាតិ​ Pentagon​ សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាន់​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​មួយ​ ដែល​មិន​អាច​ទទួល​យក​បាន​ ខណៈ​ចក្រភពអង់គ្លេស​​ជ្រៀតជ្រែក​បាន​ចូល​ខ្លួន​ក្នុង​ជម្លោះ​នេះ​ដែរ​ តាម​រយៈ​ការ​បញ្ជូន​នាវា​ចម្បាំង​ប្រជែង​ជាមួយ​នាវា​ចិន​។

ជុំវិញ​បញ្ហា​ខាង​លើ​ រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​ លោក​ Boris Johnson​ បាន​លើកឡើង​ថា​ “រូប​លោក​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ធុន​ថ្មី​ចំនួន​ ០២​គ្រឿង​ទៅ​ធ្វើ​ប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។" លោក​បាន​បន្ថែម​ថា​ ដំណើរ​ប្រតិបត្តិការ​យោធា​ខាង​លើ​នេះ គឺ​ធ្វើ​ទៅ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ ជា​លក្ខណៈ​សេរីភាព​នាវាចរណ៍​ឆ្លង​កាត់​ផ្លូវ​ទឹក​ នៃ​តំបន់​ពាណិជ្ជកម្ម​ពិភពលោក​ ទោះ​បី​ជា​មាន​ភាគី​ជិត​ខាង​ជំទាស់​ ឬ​មិន​ពេញ​ចិត្ត​ពេញ​ថ្លើម​ក៏​ដោយ​។

គួរ​បញ្ជាក់​ថា​ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​ លោក​ Boris Johnson​ បាន​ធ្វើ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ខឹង​សម្បារ​យ៉ាង​ខ្លាំង ខណៈ​ប្រទេស​ដែល​មាន​សេដ្ខកិច្ច​ខ្លាំង​មួយ​នេះ មិន​ដែន​ស្វាគមន៍​ទីក្រុង​ឡុងដ៍​នោះ​ឡើយ​ ចាប់​តាំង​ពី​ទឹក​ដី​ហុងកុង​ស្ថិត​ក្រោម​អាណានិគមនិយម​របស់​អង់គ្លេស​ រហូត​ដល់​រំដោះ​មក​វិញ​៕ ​

ចិន​ សំឡក់​សំឡឹង​បង្កប់​ដោយ​គំនុំ​ ខណៈ​នាវា​ផ្ទុក​យន្តហោះ​អង់គ្លេស​ប្រុង​ចូល​សមុទ្រ​ចិន​ខាងត្បូង!​
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor