Sponsor
Pisey

ក្រសួងការពារជាតិ​អាមេរិក​ បាន​និយាយ​ប្រាប់ឲ្យ​ដឹង​​ថា​ កូរ៉េខាងជើង​ បាន​ធ្វើ​ការ​បាញ់​សាកល្បង​មីស៊ីល​ជា​លើក​ទី​២​របស់​ខ្លួន​​ ពី​ខេត្ត​ Jagang​ ភាគ​ខាង​ជើង​ប្រទេស​ កាល​ពី​វេលា​ម៉ោង​ ១១៖៤១​យប់​ថ្ងៃ​សុក្រ​នេះ​ (ម៉ោង​ក្នុង​ស្រុក​)។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស​ (Express) បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៧។

មន្ទីរ​បញ្ចកោណ​អាមេរិក​ Pentagon បាន​វិភាគ​ឲ្យ​ដឹង​ថា​ ការ​បាញ់​បង្ហោះ​កាំជ្រួច​ផ្លោង​អន្តរ​ទ្វីប​ចុង​ក្រោយ​ (ICBM) នេះ​ វា​មាន​សមត្ថភាព​វាយ​ប្រហារ​ទីក្រុង​សំខាន់​ៗ​របស់​សហរដ្ឋ​អាមេរិក​ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ ប្រឈម​មុខ​នឹង​ហានិភ័យ​។ ប្រធាន​កម្មវិធី​សន្តិសុខ​សកលលោក​របស់​អង្គការ​សហប្រជាជាតិ​លោក​ David Wright មាន​ការ​ព្រួយ​បារម្ភ​ ប្រសិន​បើ​កាំជ្រួច​មីស៊ីល​ចុង​មួយ​នេះ​ ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​នោះ​ សមត្ថភាព​របស់​វា​អាច​បាញ់​ត្រូវ​គោលដៅ​ នៅ​រយៈ​ចម្ងាយ​អតិបរមា​រហូត​ដល់​ ១០.៤០០គីឡូម៉ែត្រ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទីក្រុង​វ៉ាស៊ីនតោន​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ បាន​អនុវត្ត​ធ្វើ​លំហាត់​ប្រាណ​ដោយ​ប្រើ​គ្រាប់​ពិត​ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​គោរព​ខួប​លើក​ទី​ ៦៤ របស់​កូរ៉េខាងជើង​។ កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​កក្កដា​ ទីក្រុង​ព្យុងយ៉ាង​ ទើប​តែ​បាន​ប្រកាស​អំពី​ជោគជ័យ​នៃ​ការ​ធ្វើតេស្ត​សាកល្បង​មីស៊ីល​អន្តរ​ទ្វីប​ (ICBM)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor