Sponsor
Pisey

រាជធានី​ភ្នំពេញ​៖​ ​បុគ្គលិក​​នៅ​ក្នុង​ក្រសួង​ពីរ នឹង​មាន​សំណាង​គេ ពី​​ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំ​ពារ​សង្គម ​២០១៦​-២០២៥ ដែល​ទើប​​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ  ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ​  ដែល​បាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​។

​​សម្តេច​តេជោ ហ៊ុន សែន បាន​​ថ្លែង​ក្នុង​ពិធី​សម្ពោធ​​​កាល​ព្រឹកមិញ​នេះ​ថា​​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​និង​ក្រសួង​សុខា​ភិ​បាល​​ចាប់​ផ្តើម​អនុវត្ត​គោល​នយោបាយ​ជាតិ​​​គាំ​ពារ​សង្គម​នេះ​​មុន​គេ​ ដោយ​តម្រូវ​ឲ្យ​មាន​ការ​​​​គាំពារ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​​ ​ពីព្រោះ​ពួក​គាត់​ពិត​ជា​ត្រូវ​ការ​​ជំនួយ​ជា​ចាំ​បាច់​​ហើយ​ពួក​អាច​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​អំឡុង​ពេល​ពរ​ពោះ​រហូត​ដល់​សម្រាល​កូន។

ដូច្នេះ​ក្រសួង​សេដ្ឋកិច្ច​ និង​ក្រសួង​ពាក់ព័ន្ធ​នានា​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ពី​រឿង​នេះ​មុនគេ​ ថា​ត្រូវ​ផ្តល់​អោយ​គេ​មួយ​ខែ​ប៉ុន្មាន​? តែ​ទោះ​ជា​យ៉ាង​ណា ​ការ​ដោះស្រាយ​បញ្ហា​នេះ ​តម្រូវ​ឲ្យ​មាន​លក្ខខ័ណ្ឌ​ច្បាស់លាស់​មួយ​ចំនួន​។ ជាមួយគ្នា​នោះ ​បញ្ហា​ជន​ពិការ ​ក៏​នឹង​ត្រូវ​ចាប់​ផ្តើម​ជា​បន្តបន្ទាប់​ផង​ដែរ។

សម្តេច​តេជោ ​មាន​ប្រសាសន៍បញ្ជាក់​​​ពី​គោល​នយោបាយ​ជាតិ​នេះដែរ​​ថា​ សេចក្តី​ព្រាង​អំពី​ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំ​ពារ​សង្គម​ ២០១​៦​-​២​០២​៥​ ​គឺជា​ផែនទី​បង្ហាញ​ផ្លូវ​រយៈ​កាល​វែង ​ដែល​ផ្តោត​លើ​សសរ​ស្តម្ភ​ចំនួន​ពីរ​គឺ ប្រព័ន្ធ​ជំនួយ​សង្គម ​និង​ប្រព័ន្ធ​សន្តិសុខ​សង្គម។​ 

ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​នេះ គឺ​​ សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំ​ពារ​សង្គម​ គឺ​ការ​កសាង​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​ដែល​មាន​ប្រសិទ្ធភាព​ និង​ចិរភាព​ហិរញ្ញវត្ថុ​ ដើម្បី​បម្រើ​ដល់​គោល​នយោបាយ ​កាត់បន្ថយ​និង​ទប់​ស្កាត់​ភាព​ក្រីក្រ​ ភាព​ងាយ​រងគ្រោះ ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ និង​គាំ​ពារ​ធនធាន​មនុស្ស​ឲ្យ​កាន់​តែ​រឹង​មាំ ​និង​ទូលំ​ទូលាយ​ ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។ 

សម្តេច​បាន​បន្ត​ថា​​​  នេះ​គឺ​ជា​ការ​កំណត់​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន​សំដៅ​លើក​កម្ពស់​សុខុមាលភាព។​ គោលដៅ ​នៃ​ក្របខ័ណ្ឌ​គោល​នយោបាយ​នេះ ​គឺ​ធ្វើការ​បន្ស៊ី ​ប្រមូល​ផ្តុំ ​និង​ពង្រឹង​កម្មវិធី​ដែល​មាន​ស្រាប់ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព ​តម្លាភាព ​និង​សង្គតិភាព​នៃ​របប ​ឬ​កម្មវិធី​ទាំងឡាយ ​ក្នុង​ប្រព័ន្ធ គាំពារ​សង្គម​ទាំងមូល ​រួមទាំង​ការ​ពង្រីក​វិសាលភាព​ដែល​តូច​ចង្អៀត​នៅ​ឡើយ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សេវា​ថែ​ទាំ​សុខភាព ​ព្រមទាំង​ហានិភ័យ​ផ្សេង​ៗ​ទៀត​។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor