Sponsor
Pisey

តាមរយៈផេគរបស់ កញ្ញា ស៊ិន រ៉ូហ្សិត ដែលបេក្ខភាព ចៅសង្កាត់ថ្មី នៅសង្កាត់អូរចារ យើងសង្កេតឃើញសកម្មភាពរបស់កញ្ញា គឺពិតជាមានការចូលរួម យ៉ាងសកម្ម ក្នុងការអភិវឌ្ឍ ភូមិសង្កាត់ របស់ខ្លួន ដោយមានការចូលរួមដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ។

ជារឿងដែលគួរឲ្យអបអរសាទរ គឺនៅថ្ងៃនេះតែម្ដង គឺជាថ្ងៃប្រកាសសុពលភាព របស់កញ្ញា ដោយមានការចូលរួមពីក្រុម គ្រួសារ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន ។ នេះជាការលើកឡើងរបស់ កញ្ញា ៖

លោកតាលោកយាយអ៊ុំពូមីងមាបងប្អូនប្រជាពលរដ្ឋនៅសង្កាត់អូរចារ របស់ខ្ញុំបានចូលរួមលើកទឹកចិត្ត និងផ្តល់កំលាំងចិត្ត នៅថ្ងៃប្រកាសសុពលភាព ៥-៧-២០១៧ ។ ក្នុងនាមនាងខ្ញុំចៅសង្កាត់អូរចារ សូមថ្លែងអំណរគុណលោកតាលោកយាយអ៊ុំពូមីងមាបងប្អូនយុវជន ដែលរស់នៅក្នុងសង្កាត់អូរចារទាំងអស់ ហើយនាងខ្ញុំនិងខិតខំបំពេញកាតព្វកិច្ចបំរើប្រជាពលរដ្ឋនៅសង្កាត់អូរចារអោយបានល្អ ។ 💐💐💐💐💐💐💐 ល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor