
ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើងរថយន្តដឹកសាំងតេឡា ខ្នាតធំមួយគ្រឿងបុកគ្នាជាមួយម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់និងរបួស២នាក់រងរបួស។

បើតាមការរាយការណ៍មកនៅមុខនេះបន្តិចបានឲ្យដឹងថា ករណីបានធ្វើឲ្យមានការកកស្ទះយ៉ាងខ្លាំងរហូតដល់ប្រមាណជា ៣-៤គីឡូម៉ែត្រ ដោយសារតែរថយន្តដឹកសាំងនោះបានក្រឡាប់ហើយ ហៀរសាំងមកក្រៅ ដូច្នេះដើម្បី សុវត្ថិភាពនិងធានាបានថាមិនមានឆាប់ឆេះ សមត្ថកិច្ចបានផ្អាកចរាចរណ៍បណ្ដោះអាសន្នរយៈពេលខ្លី ក្នុងការទុកពេលឲ្យក្រុមជំនាញបានបូមសាំងចេញនិងលាងសាំងចេញពីលើផ្លូវជាតិ។
ហើយគិតទប់ដក់ម៉ោងប្រមាណជាង១:៤០នាទី ចរាចរណ៍នោះនៅមិនបានធូរស្បើយនៅឡើងទេ ដូច្នេះបងប្អូនដែលធ្វើដំណើរ សូមមានប្រុងប្រយ័ត្នខ្ពស់ និងគួររកផ្លូវវាង ឬបង្អង់ការធ្វើដំណើរទៅតាមផ្លូវនេះ ប៉ុន្មានម៉ោងសិនទៅប្រសិនជាមិនចង់រង់ចាំយូរ។