
ស្របពេលដែលសមុទ្រចិនខាងត្បូងកំពុងតានតឹង ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ទីក្រុងប៉េកាំងបានប្ដេជ្ញាកាត់បន្ថយការចរាចរណ៍ប្រាក់ដុល្លារអាមេរិក ក៏ដូចជាធ្វើការហាមឃាត់ចំពោះការដោះដូររូបិយវត្ថុបរទេសផងដែរ។ ការធ្វើបែកនេះ ក្នុងគោលបំណងធានាឲ្យបាននូវស្ថិរភាព ទីផ្សារសេដ្ឋកិច្ចកាន់តែរឹកមាំ។
មន្ត្រីផ្នែកគ្រប់គ្រងទីផ្សារទីក្រុងប៉េកាំងជាច្រើនរូបបានឲ្យដឹងថា "ចិននឹងបន្តទប់ស្កាត់ការនាំចូលរូបិយប័ណ្ណបរទេស ដើម្បីរក្សាឲ្យទីផ្សារក្នុងប្រទេសមានភាពរីកចម្រើន។" ទន្ទឹមគ្នានេះដែរមន្ត្រីផ្នែកហិរញ្ញវត្ថុចិនក៏បានលើកឡើងដែរថា "ចិនមិនត្រឹមតែធ្វើការទប់ស្កាត់ប៉ុណ្ណោះទេ អាជ្ញាធរនឹងធ្វើការ បង្ក្រាបបន្ថែមទៀត ទៅលើការដោះដូររូបិយប័ណ្ណ ដែលជាមូលធនបរទេសមួយ ហូរចូលប្រទេសចិនតាមរយៈច្រកចូលព្រំដែន។"
គួរបញ្ជាក់ថា ប៉ុន្មានខែ បន្ទាប់ពីតានតឹងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកជុំវិញតំបន់មានជម្លោះ និងរឿងកូរ៉េខាងជើង ឃើញថា ទីក្រុងប៉េកាំងបានផ្លាស់ប្ដូរឥរិយាបថស្ទើរតែទាំងស្រុង ដោយបានរឹតបន្តឹងលំហូរចូលនៃធនធានបរទេស។ មួយវិញទៀត គឺការបង្កើនឥទ្ធិពលយ៉ាងខ្លាំងរបស់ចិន នៅគ្រប់តំបន់សេដ្ឋកិច្ចអន្តរជាតិ ទាំងដែនទឹក និងគោក តាមរយៈការដាក់ពង្រាយកម្លាំងយោធានៅសមុទ្រចិនខាងត្បូង៕
ប្រភព៖ reuters
