តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ ខែ ចាប់តាំងពីថ្ងៃ ១ រោជ ខែអាសាធតទៅ (រាប់ពីថ្ងៃ ១ រោជ ខែអាសាធ ដល់ ១៥ កើតខែ អស្សុជ) ។ ក្នុងរយៈវេលា ៣ ខែនេះ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយគេតែងរក្សាភ្លើងទៀនព្រះវស្សា ឲ្យនៅឆេះជានិច្ច ។
យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរយើង បាននាំគ្នា ដង្ហែទៀនព្រះវស្សាយ៉ាងច្រើនកុះករផងដែរ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការ ហែទានព្រះវស្សា វត្តព្រែកលួង ដោយមានការចូលរួមពីសំណាក់យុវវ័យជាច្រើន ដោយមានទាំងការរាំ និងស្លៀកពាក់ប្លែកៗផងដែរ។
សូមទស្សនា៖


បងប្អូនយល់យ៉ាងណាដែរ?
