- អ្នកបើកបរយន្តហោះត្រូវបានគេរាយការណ៍ថា ស្លាប់បាត់បង់ជីវិតភ្លាមៗ
- បុរសដែលស្លាប់ទើបតែចេះបើកយន្តហោះ
- មូលហេតុពិតប្រាដក នៅក្រោមការស៊ើបអង្កេតរបស់FBI
សហរដ្ឋអាមេរិច:យោងទៅតាមសារព័ត៌មានរបស់អង់គ្លេស Dailymail បានឲ្យដឹងថា រឿងហេតុដ៏គួរឲ្យអាសូរមួយ បន្ទាប់ពីយន្តហោះធន់តូចមួយគ្រឿងប្រទេស Cessna 152 ជួបគ្រោះថ្នាក់ធ្លាក់នៅក្នុងរដ្ឋ ហ្លរីដា សហរដ្ឋអាមេរិច បានបណ្តាលឲ្យអ្នកបើកបរយន្តហោះម្នាក់នោះស្លាប់បាត់បង់ជីវិតហើយ សាកសពរបសគេត្រូវសត្វក្រពើមួយក្បាលស៊ីទៀត ។
តាមរយះវីដេអូគេសង្កេត ឃើញសាកសពរបស់អ្នកបើកបរយន្តហោះម្នាក់នោះត្រូវបានក្រពើចាប់ហែកស៊ី នៅក្បែរបំបែកយន្តហោះដែលធ្លាក់បាក់បែក ។ ពេលនេះក្រុមអ្នកស៊ើបអង្កេត FBI កំពុងតែដុតដៃដុតជើង ធ្វើការសិក្សាស្រាវជ្រោវរកមូលហេតុដែលបណ្តាលឲ្យយន្តមួយនេះធ្លាក់ ។
តោះ! ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា :
Source: dailymail
