រយៈពេលចុងក្រោយនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសម្រស់ ក្រោយកែសម្ផស្ប របស់អ្នកនយោបាយ វ័យក្មេង កញ្ញា ធី សុវណ្ណថា ។ ក្នុងនោះដែរ លោក អ៊ឹម ជីរ៉ា ក៍បានបញ្ចេញមតិផងដែរ ក្រោយពី កញ្ញា បង្ហាញវត្តមាន ដោយប្រើប្រាស់ សម្រស់ទៅលើការថតស្ពតពាណិជកម្ម។ ខាងក្រោយនេះជាការលើកឡើងរបស់ លោក អ៊ឹម ជីរ៉ា ៖
កាលពីមិនទាន់កែសម្ផស្ស កញ្ញា ធី សុវណ្ណថា គាត់ស្អាតសម្រស់បែបធម្មជាតិពិតមែន តែតាំងពីគាត់កែសម្ផស្សមកមើលទៅគាត់មិនសូវស្អាតដូចមុនទេ មុខរាងចំណាស់ចាស់ជាងវ័យបន្តិច រីឯច្រមុះរបស់គាត់មិនទាន់សមជាមួយទម្រង់មុខឡើយ បើសិនជាអាចជ្រុលតែកែហើយ ត្រូវកែបន្ថែមដើម្បីអោយសម្យជាងនេះបន្តិច ! ឬអាចមកពី ប្អូនស្រី ធី សុវណ្ណថា គិតថាឥឡូវនេះគាត់មានគំនិតចាស់ទុំហើយ ។
តែទោះបីជាយ៉ាងណានេះជាចំនងចំនូលចិត្តរបស់បុគ្គលគ្រប់ៗរូបក្នុងការស្រលាញ់និងកែសម្ផស្សទៅតាមចិត្តចង់បាន កុំថាឡើយ ធី សុវណ្ណថា កែសម្ផស្ស សូម្បីតែមន្រ្តី រាជការ និងសិល្បករមួយចំនួនក៏បានកែសម្ផស្សផងដែរ ។
បងនិយាយនេះគ្រាន់តែរិះគន់ស្ថាបនាទេណា ប្អូនស្រី ធី សុវណ្ណថា តិចលោមើលអត្ថបទនេះហើយដាក់ពាក្យបណ្តឹងបងទៀត បងគ្មានលុយទេប្អូនអើយ ខុសត្រូវយ៉ាងណាអធ្យាស្រ័យផង ។
ដោយក្តីគោរពៈ អុឹម ជីវ៉ា




