Sponsor
Pisey

ទីភ្នាក់ងារ​ទីក្រុង​សេអូល​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ កូរ៉េខាងជើង​កំពុង​ស្ថិត​នៅ​ពី​ក្រោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​រៀបចំ​ផែនការ​ សម្រាប់​វាយ​លុក​កុំព្យូទ័រ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ និង​ជុំវិញ​ពិភពលោក​ ដើម្បី​ពង្រីក​មហិច្ឆតា​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Reuters​ បាន​ចុះ​ផ្សាយ​នា​រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៧។

រដ្ឋាភិបាល​អាមេរិក​ បាន​ស្ដី​បន្ទោស​កូរ៉េខាងជើង​ ចំពោះ​ការ​លួច​ចម្លង​របស់​ក្រុមហ៊ុន​ Sony​ ហើយ​មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ បាន​និយាយ​ថា​ព្រះ​រាជអាជ្ញា​កំពុង​កសាង​រឿង​ក្ដី​ប្រឆាំង​នឹង​ទីក្រុង​ព្យុងយ៉ាង​ នៅ​ក្នុង​ការ​លួច​លុយ​ធនាគារ​បង់ក្លាដេស​។ ក្រុម​លួច​តាមអីុនធឺណិត​ឈ្មោះ​ Andariel​ បាន​ផ្ដោត​លើ​ការ​វាយប្រហារ​ទៅ​លើ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ ដោយ​ប្រើប្រាស់​មធ្យោបាយ​បច្ចេកទេស​ទំនើប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខអីុនធឺណិត​ ក៏​បាន​និយាយ​ផង​ដែរ​ថា​ ពួក​គេ​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​កូរ៉េខាងជើង​ ដែល​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​តាម​អីុនធឺណិត​ឈ្មោះ​ថា​ WannCry ransomware attack​ ដែល​បាន​ចម្លង​ចូល​កុំព្យូទ័រ​ច្រើន​ជាង​ ៣សែន​គ្រឿង​ នៅ​ក្នុង​ ១៥០ប្រទេស​ នា​ខែ​ឧសភា​កន្លង​ទៅ​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor