Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ ​ក្រុម​មុខ​សញ្ញា​ចោរ​ប្លន់​សម្លាប់​យក​ឡាន​ហាយ​ឡែន​ឌ័រ​​មួយ​គ្រឿង​​ ​នៅ​ក្នុង​​ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​​​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កក្កដា​​ កន្លង​ទៅ​​​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​មក​ពី​អគ្គ​ស្នងការ​នគរបាល​ជាតិ ស្នងការ​រាជធានី​ភ្នំពេញ​ ខេត្ត​កំពង់ឆ្នាំង​​​​និង​ខេត្ត​ពោធិ៍​សាត់​​​ ​​​  តាម​ប្រមាញ់​ចាប់​បាន​ហើយ​ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ម្សិលមិញ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ជនសង្ស័យ​​ប្លន់​បាញ់​សម្លាប់​ម្ចាស់​​ឡាន​ហាយ​ឡែន​ឌ័រ​នោះ​ សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ចំនួន​៣​នាក់​ ដោយ​ទី​១​ ឈ្មោះ ​ប៉ែន​ សុខន ភេទប្រុស​ អាយុ​ ៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ​រស់​នៅ​ផ្ទះ​ជួល​ សង្កាត់​ទួលសង្កែ​ ខណ្ឌ​ឫស្សីកែវ (ជា​ជន​ដៃ​ដល់​បាញ់​សម្លាប់​)​ ទី​២ ឈ្មោះ​ សុវណ្ណ​ ឧត្តម ហៅ​ អាដំ​ ភេទ​ ប្រុស​​ អាយុ​ ២៧​ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ស្នាក់នៅ​ភូមិ​ព្រៃ​ខ្មែរ​ ឃុំ​​រលាប្អៀរ​ ស្រុក​​​រលាប្អៀរ​ខេត្ត​កំពង់​ឆ្នាំ​ និង​ទី​៣​ ​ឈ្មោះ​ រ៉ា ឌីម៉ា ហៅ​ ម៉ា​ (ជា​អ្នក​ជួល​រថយន្ត​ជនរងគ្រោះ​)​ ភេទ​ ប្រុស​ អាយុ​១​៩ ​ឆ្នាំ​ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ប៉ែន​ ឃុំ​លាច ស្រុក​ភ្នំក្រវ៉ាញ​ ខេត្ត​ពោធិ៍សាត់​

សមត្ថកិច្ច​បាន​បន្ថែម​ថា​ ប្រតិបត្តិការ​បង្ក្រាប​នេះ​ សមត្ថកិច្ច​​បាន​ដក​ហូត​វត្ថុ​តាង​ ​អាវុធ​ខ្លី​ ម៉ា​ក​ រ៉ូឡូ​ មួយ​​ដើម​ និង​រថយន្ត​ហាយ​ឡែន​ឌ័រ​របស់​ជន​រងគ្រោះ​ឈ្មោះ​ អៀង ​សុចិត្រា ភេទ​ប្រុស​ អាយុ​៤៣​​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចំការ​ចេក​ សង្កាត់​ផ្ទះព្រៃ ​ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់​ មាន​​មុខរបរ​ជា​អ្នក​រត់​តាក់​ស៊ី។​

គួរ​រម្លឹក​ផង​ដែរ​ថា  កាល​ពីថ្ងៃ​ទី​១៦​ ខែ​ក​ក្កដា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ប្រមាណ​ជា​៧​យប់​​ មាន​សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ត្រូវ​បាន​អ្នក​ដំណើរ​ប្រទះ ក្រុម​ឃាតក​​ចាញ់​សម្លាប់​ ហើយ​សែង​ចេញ​ពី​រថយន្ត​ទម្លាប់​​ចោល​​នៅ​​ក្បែរ​ផ្លូវជាតិ​លេខ​ ៥​ ក្នុង​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​ ៧០​ និង​៧១ ​ដែលស្ថិត​ក្នុង​ភូមិ​ស្ពៅ ឃុំ​ទឹកហូត​ ស្រុក​រលាប្អៀរ៕​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor