
ភ្នំពេញ៖ បើយោងតាមគណនីហ្វេសប៊ុក លោក ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព៌ត័មាន បានបង្ហោះសារកាលពីម៉ោងប្រហែល៣ទៀបភ្លឹ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ថ្ងៃនេះ បាននិយាយពីចោរចូលលួចផ្ទះរបស់គាត់ ហើយបានលួចទូរស័ព្ទរបស់សន្តិសុខមួយគ្រឿងពេលកំពុងដេកលក់ និងបានសរសេើទៅដល់លោកចោរ ផងដែរ ថាគាត់មានជំនាញ និងមានការហ្វឹកហ្វឺនហាត់ អនុវត្តបានល្អណាស់ ដោយឯកឧត្តម បានសរសេរសារថា៖ មើលកាមេរ៉ាបានដឹងថាចោរចូលផ្ទះមានជំនាញហ្វឹកហ្វឺនល្អណាស់ ។ ដើរកាត់ផ្ទះពីរដង សំលឹងមើលសភាពការណ័ជុំវិញទាំងអស់ លុះឃើញស្ងាត់ហើយបានមកអែបកន្លែងងងឹតដូរជាអាវខ្មៅ (ខោខ្មៅស្រាប់) រួចតោងបង្គោលជាប់របងហក់ចូលភ្លែត ។

នៅក្នុងការបង្ហោះសារខាងលើនេះដែរ ក៏មានអ្នកចូលរួមសួរជាសំណួរដល់លោកថា ចុះសន្តិសុខ ហេតុអ្វីដេកលក់រហូតមិនដឹងចោរលួចទូរស័ព្ទទៀតនោះ គិតដូចម្តេចដែរបង? លោក ក៏បានឆ្លើយថា ដូរក្រុមហ៊ុនសន្តិសុខ សំណាងគ្មានការបាត់បង់អ្វីផ្សេងៗ ដែលជាបញ្ហាជាមួយទំនួលខុសត្រូវជាមួយក្រុមហ៊ុនសន្តិសុខ។
ហើយអ្នកខ្លះទៀតបាន ខលមិនថាបែបកំប្លែងថា ចោនេះវាចង់មើលព័ត៌មានដែរហើយលោកអ៊ុំបានជាវាលួចទូរទស្សន៍នោះ។ ឬប្រហែល ជាទូរទស្សន៍ផ្ទះលោកអ៊ុំច្បាស់ជាងទូរទស្សន៍ផ្ទះចោរ។
ហុឹម!ថ្លើមធំពេកហើយលោកចោរ!ចោរនេះពិតមិនធម្មតា!តែផ្ទះវិញរឹតតែមិនធម្មតាជាងចោរព្រោះមិនបណ្ដាលចិត្តចោរនោះអោយចង់យកអ្វីៗចេញពីផ្ទះ៕



