Sponsor
Pisey

​ខេត្ត​ព្រះសីហនុ៖ ​យុវជន​ម្នាក់​​​ដែល​ត្រូវ​បាន កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហនុ​ ចាប់​ឃាត់​ខ្លួន​ ពាក់​នឹង​​ ការ​បង្ហោះ​សារ​តាម Facebook​ គំរាម​​​សម្លាប់​សម្ដេច​​នាយករដ្ឋមន្ត្រី​នេះ​ ​​បាន​​បដិសេធន៍​ថា ​​ខ្លួន​មិនបាន​​បញ្ចេញ​សារ​ប្រមាទ​ សម្ដេច​តេជោ​នោះ​ទេ​។​​​​​​

នេះ​បើ​តាម​​លោក​វរសេនីយ៍​ឯក ​អ៊ឹម​ វល្ល័ក្ខណ៍​ ស្នងការ​រង​ខេត្ត​ព្រះសីហនុ​ ​ដែល​ជា​អ្នក​ដឹក​នាំ​ កម្លាំង​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ និង​​ប្រឆាំង​ភេរវកម្ម​ខេត្ត​ព្រះសីហនុ​​ ឃាត់​ខ្លួន​យុវជន​ខាងលើ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ​​​​​ មុន​នឹង​បញ្ជូន​​ទៅ​កាន់​អគ្គស្នងការដ្ឋាន​​នគរបាល​ជាតិ​​។

លោក​វរសេនីយ៍​ឯក ​អ៊ឹម​ វល្ល័ក្ខណ៍ ​បាន​បញ្ជាក់​ថា​៖ កាល​ពី​ព្រឹក​មិញ​​យុវជន​ខាងលើ​​បាន​ចូល​ខ្លួន​មក​សារ​ភាព​ស្នងការ​​ខេត្ត​​​ថា រូប​គេ​មិន​បាន​សរសេរ​សារ​ គំរាម​ប្រមាទ​សម្លាប់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​​ទេ​ គឺ គណនី​ហ្វេសប៊ុក​របស់​ខ្លួន​​មាន​គេ​លួច​ហែក​ប្រើ​​។

លោក​បាន​បន្ត​ថា​​ យុវជន​​រូប​នេះ​មាន​ឈ្មោះ​ ពេជ្រ​ រដ្ឋា​ អាយុ​ ២៤​ឆ្នាំ​​ រស់​នៅ​ភូមិ​អុង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មុខ​របរ​ជា​អ្នក​បើក​បរ​រថយន្ត​ដឹក​បុគ្គលិក​ក្រុមហ៊ុន​ កាស៊ីណូ​SV នៅ​ជិត​ធនាគារ​ជាតិ ​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​៕ អត្ថបទ៖​ ប៊ី សារី​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor