ក្រុមឧទ្ទាមយ៉ាងហោចណាស់ ០៨នាក់ស្លាប់ និងយោធាហ្វីលីពីនម្នាក់ ចំពេលដែលប៉ះទង្គិចគ្នាជាមួយយោធាហ្វីលីពីន កាលពីថ្ងៃពុធម្សិលមិញនេះ នៅក្នុងខេត្ត Compostela Valley ភាគខាងត្បូង នៃប្រទេស ហ្វីលីពីន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់យោធាហ្វីលីពីនកាលពីម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានខាងលើបានដឹងថា កងកម្លាំងប្រដាក់អាវុធកាំភ្លើងធំ ក្រុមឧទ្ទាម NPA ប្រមាណជា ៤០នាក់ កាលពីថ្ងៃពុធ ទី១២ ម្សិលមិញនេះ បានទទួលរងការបាញ់ប្រហារយ៉ាងកក្រើក ពីកងទ័ព ហ្វីលីពីន នៅទីក្រុង Laak បណ្ដាលឲ្យទាហានម្នាក់បាត់បង់ជីវិត ខណៈក្រុមភេរវករ ០៨នាក់ស្លាប់ និងកាំភ្លើងម៉ាក M-16 ចំនួន ៥ដើម កាំភ្លើងយន្ត M60 មួយដើម ត្រូវបានរឹបអូស។
ប្រភព៖ philstar

