Sponsor
Pisey

យោង​តាម​សារព័ត៌មាន​ BBC​ បាន​ចេញផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ ទី​០៣ ខែ​កក្កដា ឆ្នាំ​២០១៧ ​មុន​នេះ​ថា ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ នៅ​ព្រឹក​នេះ​បាន​ចូល​កាន់​កៀក​តំបន់​មាន​ជម្លោះ​ សមុទ្រ​ចិន​ខាង​ត្បូង​ហើយ​ ដោយ​ស្ថិត​ក្នុង​ចម្ងាយ​ប្រមាណ​ជា ១៩.៣១២១​គីឡូ​ម៉ែត្រ​ពី​កោះ​ Tritonជា​ផ្នែក​មួយ​នៃ​កោះ​ Paracel ជាច្រើន​ទៀត​។​   

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ហៅ​សកម្មភាព​នេះ​ថា​ វា​ជា​នយោបាយ​ក្នុង​ការ​ប្រើ​យោធា​បង្កហេតុ​ដ៏​ធ្ងន់ធ្ងរ​មួយ​​នៅ​ជិត​តំបន់​មាន​ជម្លោះ។ ទន្ទឹម​គ្នា​នេះ​ដែរ ប្រភព​សារព័ត៌មាន​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ស្ថានភាព​ពេល​នេះ យន្តហោះ​ប្រយុទ្ធ​របស់​ចិន​ជាច្រើន​គ្រឿង​កំពុង​ហោះ​ឆ្វែល​នៅ​លើ​កោះ​ ត្រៀម​ខ្លួន​ឆ្លើយតប​សកម្មភាព​ប្រក្រតី​ណាមួយ​របស់​នាវា​អាមេរិក។

ហេតុការណ៍​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​ទាំង​ពីរ​ជជែក​គ្នា​តាម​ទូរស័ព្ទ​ ដោយ​អាមេរិក​ព្រមាន​ចិន​ជា​ថ្មី​ថា នឹង​មាន​ការ​ប្រឈម​យោធា​ដាក់​គ្នា ខណៈ​ដែល​ទីក្រុង​ប៉េកាំង​ប្រកាន់​ភាព​ឯកតោភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​ការ​ដាក់​ដំណើរ​ការ​នាវា​ចម្បាំង​ធុន​ថ្មី​របស់​ខ្លួន​ នៅ​លើ​ដែន​ទឹក​មាន​ជម្លោះ​ ដើម្បី​បង្កើន​ឥទ្ធិពល​ខ្លួន​ឯង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor