យោងតាមគណនីហ្វេសប៊ុក លោក អ៊ឹម ជីវ៉ា តំណាងឲ្យសិល្បៈករខ្មែរ បានចុះសួរសុខទុក្ខវិរៈសិល្បករផ្នែកចំរៀងអាយ៉ៃនិងកំប្លែង លោក យាយ ណយ សំណាង ! សូមស្តាប់បណ្តាំចុងក្រោយរបស់គាត់ ៖
លោកយាយ ណយ សំណាង គឺជាសិល្បករមួយរូបដែលគាត់ចូលប្រឡូកសិល្បៈតាំងពីអាយុ១១ឆ្នាំមកម្លេះ បើគិតចូលមកដល់ពេលនេះគឺមានរយះពេល ៦២ឆ្នាំហើយដែលបំរើអោយវិស័យសិល្បៈវប្បធម៌ខ្មែរ ។
លោកយាយ ណយ សំណាង មានកូនចំនួនពីររូប តែកូនប្រុសមួយរូបទៀតបានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍ ! យាយណាង មានចៅរហូត៦នាក់ ដែលជាបន្ទុករបស់លោកយាយ តែលោកយាយ ណយ សំណាង ក៏មានកូនប្រុសម្នាក់ ឈ្មោះវណ្ណា ស័ក្ត ជាតារាចំរៀងផលិតកម្មM បានជួយសំរាលបន្ទុកបានមួយកំរិត ។
នៅឆ្នាំ២០១៦ ដោយមើលឃើញពីទុក្ខលំបាករបស់តារាដ៏កំសត់ម្នាក់នេះ លោកយាយយ ណយសំណាង ត្រូវបានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភទិញផ្ទះមួយល្វែងដ៏ថ្មីស្រឡាងជូនទុក្ខរស់នៅ ដែលផ្ទះនេះស្ថិតនៅ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បណ្តាំចុងក្រោយរបស់លោកយាយ ណយ សំណាង បានផ្តាំមកដល់ក្រុមការងារនិងបងប្អូនទាំងអស់គ្នាថា បើអត់ពីលោកយាយ ទៅសូមបងប្អូនទាំងអស់ជួយមើលចៅទាំង៦នាក់របស់គាត់ផង ។



