Sponsor
Pisey

​​ខេត្ត​ព្រះសីហនុ៖ ​ជនសង្ស័យ​​​រំលោភ​សម្លាប់​នារី​ខារ៉ាអូខេ​ រួច​យក​សព​ទៅ​ចោល​ក្នុង​ព្រៃ ​កាល​ពី​ដើម​ខែ​មីនា​ ត្រូវ​នគរបាល​ព្រះសីហនុ​តាម​ប្រមាញ់​បាន​ហើយ​ កាល​ពាក់​កណ្ដាល​យប់​​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ០៦ ខែ​កក្កដា ឆ្នាំ​​២០​១​៧​ ម្សិលមិញ​​ ដែល​ជនល្មើស​នោះ​ ត្រូវ​បាន​គេស្គាល់​ថា ជា​​​អតីត​ជា​ប្តី​​​ជនរងគ្រោះ​ ​(​រំលោភ​បូក​គ្នា​៤​នាក់)​។​ ​​​

លោក​វរសេនីយ៍​ទោ​ ញ៉ែត​ ភ័ណ្ឌ​ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យដឹង​​នៅ​ក្នុង​សន្និសីទ​ការ​សែត​បង្ហាញ​មុខ​ជនល្មើស​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​០​៧​ ខែ​កក្កដា​នេះ​​​ថា​  ​អំពើ​មនុស្ស​ឃាត​នេះ​បាន​កើត​ឡើង​ក្នុង​អំឡុង​ជិត​ភ្លឺ​ថ្ងៃ​ទី​១​០​ ខែ​មីនា​ ​ឆ្នាំ​២០​​១៧​ ប៉ុន្តែ​​ដល់​ថ្ងៃ​ទី​១៣​ខែ​មីនា ទើប​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ជនរងគ្រោះ​ ​នៅ​ក្នុង​ព្រៃ​ក្បែរ​ស្លាក​បារី​អា​ឡាំង​ដឺ​ឡុង ផ្លូវ​ទៅ​អូរត្រេះ​ចាស់​ ក្នុង​​ភូមិ​៦​ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ​។ 

សព​ជនរងគ្រោះ​ឈ្មោះ​ ប្រាក់​ សុធី​ ​ (​ស្តើង) ភេទ​ស្រី ​អាយុ ​២៤​ឆ្នាំ ​រស់​​​នៅ​ភូមិ​អូរ​ចំណារ​ ឃុំ​ អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃនប់​ ហើយ​បាន​មក​ធ្វើការ​នៅ​​ហាង​ខារ៉ាអូខេ​មួយ​នៅ​ក្រោយ​ មន្ទីរ​ពេទ្យ​បង្អែក​ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ​។

នាយ​ការិយាល័យ​​ព្រហ្មទណ្ឌ​​​បាន​បន្ត​​ថា​​  បន្ទាប់ពី​មាន​ករណី​នេះ​ ​ស្នងការ​នគរបាល​ខេត្ត​​​ដាក់​ការ​សង្ស័យ​ជាង​គេ​ទៅ​លើ​បុរស​ម្នាក់​ ឈ្មោះ​ ទៀន​ ខ្លុញ ដែល​អតីត​​ជា​ប្តី​របស់​ជនរងគ្រោះ​ ពី​ព្រោះ​​ជន​រង​គ្រោះ​ធ្លាប់​បាន​​ត្អូញត្អែរ​ប្រាប់​ពលរដ្ឋ​នៅ​ជុំ​វិញ​ខ្លួន​ថា​​​ ជនល្មើស​បាន​គំរាម​សម្លាប់​នាង​។ 

ក្រោយ​ពី​កំណត់​មុខ​សញ្ញា​បាន ​កម្លាំង​សមត្ថកិច្ច​បាន​ស្នើ​សុំ​ដីកា​កោះ​ហៅ​​​ឲ្យ​ចូល​ខ្លួន​ ប៉ុន្តែ ជនសង្ស័យ​​បាន​ព្យាយាម​​គេច​ខ្លួន​មួយ​រយៈពេល​​ ​លុះ​ដល់​ម៉ោង​ ១២:​​​៣០​នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​ ៦ ​ខែ​កក្កដា​ម្សិលមិញ​ កម្លាំង​ជំនាញ​បាន​ឃើញ​ឈ្មោះ​ ទៀន​ ខ្លុញ​​ ក្នុង​រង្គ​សាល​ឌី​ស្កូ​ថេក​ អិលវី​ រួច​ក៏​​​បាន​ឃាត់​ខ្លួន​មក​សាកសួរ​ និង​ឈាន​ទៅ​ចាប់​​បក្សពួក​ជាបន្តបន្ទាប់​

ជនសង្ស័យ​​ដែល​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​​​ឃាត់​ខ្លួន​បាន​នោះ មានចំនួន​ ៤នាក់​​ រួមមាន​៖​

១​ ឈ្មោះ​ទៀន​ ខ្លុញ​ ឬ​ ទៀន​ ប៊ុនឡូ​ ភេទ​ប្រុស ​អាយុ​ ៣០​​ ឆ្នាំ ស្នាក់​នៅ​ក្រុម​ទី ​២០ ​ភូមិ​២ ​សង្កាត់​លេខ​​ ១​ ក្រុងព្រះសីហនុ​ មុខ​របរ ​កម្មករ​សំណង់​ ​អតីតកាល​ត្រូវ​ជា​ប្តី​អត់​ខ័ន​ស្លា​ របស់​ជន​រង​គ្រោះ។ 

២ ឈ្មោះ​ សៅ​ បូរ៉ា​ ភេទ​ ប្រុស​ អាយុ ​៣២ ឆ្នាំ​ មាន​ទីលំនៅ​ឋាន​ នៅ​ភូមិ​៤ សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ មុខ​កម្មករ​សំណង់។ 

៣​ ឈ្មោះ​ ផុន​ សុភ័ណ្ឌ​ ភេទប្រុស​អាយុ​ ៣០​​ ឆ្នាំ មាន​លំនៅ​ឋាន​ នៅ​ភូមិ ​៣ សង្កាត់​លេខ​ ២ ក្រុង​ព្រះសីហនុ​ មុខ​របរ​កម្មករ​សំណង់។ 

៤​ ឈ្មោះ​ស៊ុន​ ណា​រិទ្ធិ​ ភេទ​ប្រុស​អាយុ​៣០ឆ្នាំ​ មាន​ទីលំនៅ​ឋាន​នៅ​ភូមិ​១​ សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ កម្មករ​សំណង់។ 

​លោក​វរសេនីយ៍​ទោ​ខាងលើ​ បាន​អះអាង​​​​ឱ្យ​ដឹង​ថា​ ​ ​ជន​សង្ស័យ​ទាំង​៤​បាន​សារ​ភាព​​នៅ​ចំពោះ​ មុខ​សមត្ថកិច្ច​ថា ពួក​គេ​ពិត​ជា​បាន​រំលោភ​សម្លាប់​ជនរងគ្រោះ​មែន​​​​ នៅ​វេលា​ម៉ោង​ជាង​ ៣​ជិត​ភ្លឺ​ឈាន​ ចូល​ថ្ងៃ​ទី​១០​ខែ​មីនា​ បន្ទាប់​ពី​បក្ស​ពួក​ខ្លួន​បាន​នាំ​ជនរងគ្រោះ​ចេញ​ពី​ខារ៉ាអូខេ​ ឈ្មោះ​ស្រី​ខួច​​​ រួច​ធ្វើសកម្មភាព​យ៉ាង​ព្រៃផ្សៃ​រំលោភ​បូក​ ​ម្នាក់​ម្តង​ៗ​រហូតដល់​នាង​ស្រែក​យំ​ខ្លាំង​ៗ​ហៅ​ឲ្យ​គេ​ជួយ​។

ឃើញ​សភាព​ស្រែក​ខ្លាំង​ៗ​បែប​នេះ​ ​បក្ស​ពួក​ជនល្មើស​​​បាន​យក​កន្សែង​ពោះ​គោ​រឹត​ក​ និង​ ​យក​កាំបិត​ចាក់​បន្ថែម​ រហូត​ដល់​ជនរងគ្រោះ​​ស្លាប់​ ហើយ​ក៏​បាន​ដឹក​យក​សព​ដឹក​ទៅ​ផ្លុង​​​​ចោល​នៅ​ក្នុង​ព្រៃ​ ជិត​ស្លាក​បា​រី​អាឡាំង​ឌឺ​ឡូង​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor