ទាក់ទងនឹងរឿងអត្តសញ្ញាប័ណ្ណប្រភេទថ្មី យើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើន បានរអ៊ូរ និងលើកឡើងពីគុណភាព ដោយប្រើមិនបានប៉ុន្មានផង ស្រាប់តែមានបញ្ហា របករហែកកើតមានឡើងហើយ។ ទាក់ទងនឹងចំណុចនេះដែរ មន្ត្រី នគរបាល លោក ផែង វណ្ណៈ ក៏បានបង្ហោះសាររិះគន់ ខាងការងារធ្វើអត្តសញ្ញាណប័ណ្ណ ដែលរើសដៃគូផលិតកាតមិនមានគុណភាពល្អ រកស៊ីលក់ផ្លូវ អត្តសញ្ញាណប័ណ្ណមួយប្រើ ១០ឆ្នាំ តែបើដាក់ក្នុងហៅប៉ៅខោ មិនដល់១ខែផងរបកអស់ហើយ ៖
រឿងបានកើតឡើងរួចទៅហើយទោះបីនិយាយបែបណាក៏មិនអាចអោយអត្តសញ្ញាណប័ណ្ណល្អវិញដែរ ។ តែខ្ញុំសូមសំណូមពរអស់លោកខាងធ្វើអត្តសញ្ញាណប័ណ្ណ បើធ្វើលើកក្រោយទៀតសូមរកក្រុមហ៊ុនដៃគូរផលិតកាតអោយមានគុណភាពបន្តិចទៅ កុំរកស៊ីធ្វើព្រឹកខូចល្ងាចបែបនេះមិនល្អទេ ។ អត្តសញ្ញាណប័ណ្ណមួយប្រើ ១០ឆ្នាំ តែបើដាក់ក្នុងហៅប៉ៅខោ មិនដល់១ខែផងរបកអស់ហើយ ។ សង្ឃឹមថាខាងអត្តសញ្ញាណកម្មនឹងពង្រឹងសមត្ថភាពដើម្បីកែលម្អអោយមានលក្ខណ:ល្អប្រសើរឡើងបន្ទាប់ពីមានសំណូមពរនេះ ។ រូបថត Facebook

ក៍មានប្រិយមិត្តយើង បានធ្វើការប្រៀបធៀបផងដែរ រវាង អត្តសញ្ញាណប័ណ្ណ និងប័ណ្ណបើកបរ៖
