Hopper គឺជាក្រុមហ៊ុនអង់គ្លេសមួយ ធ្វើការលើវិស័យផ្ដល់សេវាអ៊ីនធឺណិត ហើយធ្វើការស្រាវជ្រាវផ្ដោតសំខាន់លើបណ្ដាញសង្គមនិង Instagram បានបញ្ជាក់ថា Super Star របស់ Real Madrid កីឡាករ Cristiano Ronaldo ឈរចំណាត់ថ្នាក់លេខ៣ ដែលរកចំណូលបានច្រើនជាងគេក្នុងពិភពលោកតាមរយៈ Instagram។
Ronaldo មានអ្នក Follows ក្នុងគណនីរបស់ដល់ទៅ១០៦លាននាក់ ក្នុងបណ្ដាញសង្គមត្រូវបានគេរាយការណ៍ថា រកបានប្រាក់ចំណូលដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន៤០ម៉ឺនដុល្លារ ក្នុងការផុស status ម្ដងលើ Instagram។ តែយ៉ាងក្រុមហ៊ុនខាងលើមិនបានបង្ហាញ ក្រាហ្វីក (Insights) និងភស្តុតាងជាក់លាក់មួយចំនួន នៃការចុចមើលវីដេអូ និងរូបផុសម្ដងៗនោះទេថាតើ វីដេអូមួយដែលគាត់បង្ហោះទៅបានប៉ុន្មាន View, Share ...នោះទេ។
បែបណាក្ដី! ស្ថិតនេះបញ្ជាក់ថា Ronaldo ឈរលំដាប់លេខ៣ក្នុងពិភពលោកប៉ុណ្ណោះ ដោយតាមពីក្រោយតារាស្រី Kim Kardashian (លេខ២)បាន៥០ម៉ឺនដុល្លារ និងលេខមួយ Selena Gomez ទទួលបាន៥៥ម៉ឺនដុល្លារក្នុងការផសម្ដង។ ខាងក្រោម
