Sponsor
Pisey

ប្រភព​ពី​ Daily Mail បាន​រាយការណ៍​មក​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា​ ក្លឹប ​Manchester United បាន​ទទួល​ជោគជ័យ​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប ​តម្លៃ​៤៤​លាន​ផោន​នោះ​គឺ​ក្លឹប ​Ivan Perisic។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ក្រូអាត​ មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​នឹង​ការ​ផ្ទេរ​​ Old Trafford ​ក្នុង​រដូវ​ក្ដៅ​នេះ​ហើយ​កាសែត​ខាង​លើ​បាន​និយាយ​ថា​កីឡាករ​ខិត​ជិត​ទទួល​ការ​ជោគជ័យ​មក​លេង​នៅ​ Man Utd ហើយ។ បិសាច​ក្រហម​ខិត​ជិត​មែន​ទែន​ ក្នុង​ការ​ចំណាយ​លុយ​៣៩.៥​លាន​ផោន ​ដល់​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ ​បន្ទាប់​ពីជួប​គ្នា​ពិភាក្សា​លើ​រឿង​នេះ​ អស់​ជា​ច្រើន​សប្ដាហ៍​មក​។ ​តម្លៃ​នៃ​កិច្ច​ព្រមព្រៀង​ទាំង​២​ភាគី​ប្រហែល​ជាង​៤៤​លាន​ផោន​។

Daily Mail និយាយ​ថា ​Perisic បាន​ចាក​ចេញ​ពី​កន្លែង​ហ្វឹក​ហាត់​ នៃ​ការ​ប្រកួត​មុន​បើក​រដូវ​កាល​ ក្នុង​ប្រទេស​ចិន​កាល​ពី​ម្សិលមិញ ​ដើម្បី​ទៅ​សម្រួល​ក្នុង​ការ​ប្ដូរ​ទៅ​លេង​នៅ​ ទឹកដី​ Theatre of Dreams។​ខណៈ​ពេល​ដែល​ក្រុម​បិសាច​ក្រហម​​បាន​ទៅ​ដល់​អាមេរិក​កាល​ពី​សប្ដាហ៍​មុន​ សម្រាប់​ការ​ប្រកួត​មុន​បើក​រដូវ​កាល​មុន​ លោក Ed Woodward បាន​ស្នាក់​នៅ​អង់គ្លេស​​ដើម្បី​បំពេញ​កិច្ច​ព្រមព្រៀង​ជាមួយ ​Inter Milan។

កីឡាករ​វ័យ​២៨​ឆ្នាំ​រក​បាន​១១​គ្រាប់​ និង​បញ្ជូន​បាល់​បាន​១១​ដង​ក្នុង​ការ​ចូល​លេង​ឲ្យ​ក្លឹប​យក្ស ​Serie A ក៏​ជា​គោលដៅ​របស់​ Liverpool និង ​Chelsea៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor