Sponsor
Pisey

កីឡាករ​ប្រដាល់​ដែល​គេ​ចាត់​ទុក​ថា​ជា​វីរបុរស​ប្រដាល់​ក្នុង​តំបន់​អាស៊ី​ Manny Pacquiao ជឿ​ថា​គាត់​ត្រូវ​បាន​គេ​កំណត់​ឲ្យ​ចាញ់​រួច​ទៅ​ហើយ ​ក្នុង​ការ​ប្រកួត​ថ្មី​ៗ​នេះ​ ដែល​លោក​បាន​ចាញ់​អ្នក​ប្រដាល់​អូស្ត្រាលី​ Jeff Horn។

អ្នក​ប្រដាល់​ហ្វីលីពីន​​បាន​និយាយ​ក្នុង​ ABS-CBN ថា​៖"​យើង​បាន​មាន​ពិន្ទុ​នាំ​មុខ ​Jeff ពី​៤​ទៅ​៥​ទឹក​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​ លទ្ធផល​ត្រូវ​បាន​កំណត់​រួច​ហើយ។ យើង​ឈ្នះ​ការ​ប្រកួត​ វា​ពិត​ជា​ឈ្នះ​ច្បាស់​ណាស់​ ទោះ​បី​ជា​យើង​មើល​វីដេអូ​ប្រកួត​សារ​ឡើង​វិញ​ក៏​ដោយ"។

លោក Freddie Roach  គ្រូ​បង្វឹក​ប្រដាល់​របស់​ Pacquiao បាន​បញ្ជាក់​ថា​ អាជ្ញាកណ្ដាល​ក៏​រួម​ចំណែក​ក្នុង​ការ​ចាញ់​របស់​ Pacquiao កាល​ពី​ថ្មី​ៗ​នេះ​ដែរ។" វា​ហាក់​ដូច​ជា​ការ​ប្រកួត​ចំបាប់​មួយ​អញ្ចឹង​។ មាន​ការ​លួច​វាយ​ក្បាល​ពី​ក្រោយ​ជា​ច្រើន​ដង​តែ​អាជ្ញាកណ្ដាល​មិន​ផ្ដោត​សំខាន់​និង​ឃាត់​"​។

បន្ទាប់​បី​ការ​ចាញ់​ក្នុង​ការ​ប្រកួត​លើក​នេះ​ លោក Roach និង​ Pacquiao ប្រហែល​ជា​ត្រូវ​អង្គុយ​គិត​​ និង​ពិចារណា​ថា​ត្រូវ​ចូល​និវត្តន៍​ឬ​ក៏​យ៉ាង​ណា​៕

ប្រភព៖ ​ mmaimports

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor