Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ ​​ លោក​ ឡុង​ ឌីម៉ង់​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​​ខាងត្បូង​ បាន​ឲ្យ​ដឹង​ថា​ អ៊ីម៉ែល​របស់​លោក​ ត្រូវ​បាន​គេ​ Hack ​យក​ទៅ​ប្រើប្រាស់​ហើយ ​ក្នុង​គោលបំណង​ទុច្ចរិត ដូច្នេះ​ប្រសិនជាមាន​​បងប្អូន​ណា​ ទទួល​បាន ​Email​ របស់​លោក ​ដូច​រូប​ខាង​ក្រោម​ សូម​កុំ​ធ្វើ​តាម​ការ​ណែ​នាំ​​របស់ ​Email ​​ឲ្យ​សោះ​ ជៀសវាង​មាន​បញ្ហា​។​ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​​ ឈ្មោះ Long Dimanche ​​បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក ថ្ងៃ​ទី​ ៦​ ខែ​កក្កដា​ ឆ្នាំ​២០១៧​នេះ​​​ ។

យោង​តាម​​សំណេរ​ដើម​​ របស់​​ហ្វេសប៊ុក​​ ឈ្មោះ Long Dimanche​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​​ "សូម​ជម្រាប​ជូន​បង​ប្អូន​និង​មិត្តភ័ក្ដិ​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ​E-mail​របស់​ខ្ញុំ​ដែល​មាន​អាសយដ្ឋាន l​ong​_​dimanche​@​yahoo​.​com ​​ត្រូវបាន​ចោរអ៊ីនធឺណេត​​យក​ទៅ​ប្រើប្រាស់​ក្នុង​រូបភាព​ទុច្ចរិត​ផ្សេង​ៗ​ទាក់ទិន​នឹង​ធនាគារ​​ជាដើម​។

បច្ចុប្បន្ន​នេះ ​ខ្ញុំ​បាន​មាន​ចាត់​វិធានការណ៍​​ដើម្បី​សង្គ្រោះ​ E-mail​ ខ្ញុំ​រួច​ហើយ​។​​ អាស្រ័យហេតុ​នេះ ​បើ​សិន​ជា​បងប្អូន​ណា​បាន​ទទួល ​E-mail​​ ពី​ខ្ញុំ​ទាក់ទិន​នឹង​ប្រធាន​បទ​ខាង​លើ​ដូច​មាន​ភ្ជាប់​ជូន​រូបភាព​ខាងលើ​នេះ ​សូម​មេត្តា​កុំ​បើក​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​វា​ឲ្យ​សោះ"។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor