
កាលពីថ្មីៗនេះ បន្ទាប់ពីទទួលបានកូនភ្លោះ និងកូនក្នុងផ្ទៃមិត្តស្រីរបស់ខ្លួន Cristiano Ronaldo បានប្រកាសថាគាត់គួរតែជាឪពុកមានកូន៧នាក់។
ជាការពិត កូនប្រុសច្បងរបស់កីឡាករវ័យ៣២ឆ្នាំ Cristiano Ronaldo Jr., ពិតជារីករាយជាមួយប្អូនប្រុសស្រីរបស់គេ Eva និង Matthew ហើយចង់បានប្អូនប្រុសស្រីបន្ថែមទៀតក្នុងនោះមានប្អូនកំពុងនៅក្នុងពោះមីងរបស់ខ្លួន(មិត្តស្រី Ronaldo)។
កាសែតព័រទុយហ្គាល់ Vidar បានសម្ភាសន៍ Super Star រូបនេះនៅប្រទេសចិន ដែលជាកន្លែងពួកគេមកកម្សាន្តជាលក្ខណៈគ្រួសារ។ ហើយ Ronaldo និយាយថា៖" គាត់ (Cristiano Ronaldo Jr.,)ចង់បានបងប្អូន៧នាក់ គឺចំនួនលេខដ៏អស្ចារ្យ ហើយខ្ញុំបានយល់ព្រមជាមួយគាត់យ៉ាងពេញចិត្ត។"
បែបណាក្ដីកីឡាករជម្រើសជាតិព័រទុយហ្គាល់ ហាក់មិនប្រញាប់ចង់បានគ្រប់ភ្លាមៗទេ ដោយបាននិយាយថា មិនចង់បានពេលឥឡូវៗនេះទេ៕
ប្រភព៖ MARCA