Sponsor
Amapapa News

ក្រុម​ស្ដេច​ស​ Real Madrid បាន​លើក​ពាន​ Spanish Super Cup បាន​សម្រេច​ហើយ​ក្រោយ​បន្ត​ឈ្នះ​ Barcelona ក្នុង​លទ្ធផល​២​ទល់​០​សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​៥-១។

និយាយ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​យប់​មិញ​​ក្រុម​ម្ចាស់​ផ្ទះ​​បាន​បង្ហាញ​ថ្វី​ជើង​យ៉ាង​ល្អ​ក្រោយ​ចូល​លេង​បាន​ត្រឹម​៤​នាទី​វគ្គ​ទី​២​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​វ័យ​ក្មេង​ Marco Asensio បំប៉ោង​សំណាញ់​ទី​ Barca ក្រៅ​តំបន់​គ្រោះ​ថ្នាក់​សឹង​មិន​គួរ​ឲ្យ​ជឿ។

នៅ​នាទី​៣៨​ក្រោយ​ការ​បញ្ជូន​បាល់​យ៉ាង​ស្អាត​ពី​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ Marcelo ​ខ្សែ​ប្រយុទ្ធ​Karim Benzema បាន​ទាត់​ផ្កាប់​ចាន​គ្រាប់​ទី​២​បាន​សម្រេច​។​​ ចូល​វគ្គ​ទី​២​ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាល់​បន្ថែម​បាន​ទៀត​ទេ​ហើយ​លទ្ធផល​២-០​នេះ​ក៏​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​ ធ្វើ​ឲ្យ​ Real Madrid លើក​ពាន​តែ​ម្ដង។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor