Sponsor
Amapapa News

រាជធានី​ភ្នំពេញ​៖ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ ​កាល​ពី​វេលា​ម៉ោង​​ជិត​៩​យប់​ ថ្ងៃ​ទី​១​៦​ ខែ​សីហា​ម្សិលមិញ​​ នៅ​តាម​បណ្ដាល​ផ្លូវ​៥៩​៨​ ​​មុខ​ដី​ឧកញ៉ា ​លី ​ហួរ ​​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ​​បុរស​ម្នាក់​​​​បាន​ដក​កាំ​ភ្លើង​របស់​ខ្លួន​​បាញ់​ជិត​​១០​​គ្រាប់​ ​ទៅ​លើ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​មក​គៀ​រថយន្ត​របស់​ខ្លួន​បណ្ដាល​ឲ្យ​ខូចខាត​មួយ​ចំហៀង​ខាង​មុន​។

តាម​ប្រភព​​នៅ​នឹង​កន្លែង​កើត​ហេតុ​​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ មាន​រថយន្ត​ក្រុង​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ​ពេល​មក​ដល់​កន្លែង​កើត​ហេតុ​បានគៀ​​រថយន្ត​ព្រូស​មួយ​គ្រឿង​ ប៉ុន្តែ​រថយន្ត​ក្រុង​មិន​បាន​ឈប់​ដោះស្រាយ​​នោះ​ទេ​ គឺ​នៅ​តែ​បន្ដ​ដំណើរ​ទៅ​មុខ​​​ ទើប​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ដ​ព្រូស​ខឹង ទាញ​កាំភ្លើង​បាញ់​ប្រហារ​ពី​ក្រោយ​តែម្ដង។

​ យ៉ាង​ណា​មិញ​នៅ​ក្នុង​ករណី​នេះ ​មិន​មាន​​មនុស្ស​​ណា​ម្នាក់​រង​រ​បួស​នោះ​ទេ​ ហើយ​ក្រោយ​ពេល​កើត​ហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​មក​​​វាស់​វែង និង​ប្រមូល​ភស្តុតាង​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor