Sponsor
Amapapa News

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងក្រុងសៀមរាប ឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ប្រុសស្រីចំនួន ១០នាក់ រួចបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក្នុងនោះ ២នាក់ បញ្ជូនទៅមណ្ឌលកែប្រែ ។ ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួល សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមប្រភពពីមន្ត្រីប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ថា ជនសង្ស័យ ប្រុសស្រី ទាំង ១០នាក់ ដែលសមត្ថកិច្ចចាប់បាននោះមាន៖

០១:ឈ្មោះ សុខ ថៃ ហៅម៉ារីយ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរឌីជេចាក់ភ្លេង ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ឃាត់ខ្លួនពីបទជួញដូរ និង មានសារធាតុញៀនក្នុងខ្លួន
០២: ឈ្មោះ ទូច ណារិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរឌីជេចាក់ភ្លេង ទីលំនៅភូមិព្រែកព្នៅ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន
០៣: ឈ្មោះ មាស រតនា ហៅយុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ឌីជេចាក់ភ្លេង ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន
០៤: ឈ្មោះ ហឿន ដារីកា ហៅធីតា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនារី អូតេសខារ៉ាអូខេពីរ៉ាមីត ទីលំនៅភូមិខ្នាថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ឃាត់ខ្លួនពីបទសមគំនិតជួញដូរ និង មានសារធាតុញៀនក្នុងខ្លួន
០៥: ឈ្មោះ សន រតនា ហៅនាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឃាត់ខ្លួនពីបទប្រើប្រាស់ និង មានសារធាតុញៀនក្នុងខ្លួន
០៦: ឈ្មោះ តាំង ស៊ឺងួង ហៅទី រឺ យៀន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមគ្គុទេសទេសចរណ៍ ទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន
០៧: ឈ្មោះ អ៊ុយ សំនាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឃាត់ខ្លួនពីបទប្រើប្រាស់ និង មានសារធាតុញៀនក្នុងខ្លួន
០៨: ឈ្មោះ ស៊ឹម ដាវី ភេទស្រី អាយុ២០ឆ្នាំ មុខរបរមេកាខារ៉ាអូខេពីរ៉ាមីត ទីលំនៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួនពីបទប្រើប្រាស់ និង មានសារធាតុញៀនក្នុងខ្លួន។
០៩ៈ ឈ្មោះ សេង សុវត្ថិ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរគ្មាន ទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួនពីបទប្រើប្រាស់ និង មានសារធាតុញៀនក្នុងខ្លួន។
១០ៈ ឈ្មោះ សៀង សុផានិត ហៅលី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិក្រួស សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនពីបទប្រើប្រាស់ និង មានសារធាតុញៀនក្នុងខ្លួន។

សមត្ថកិច្ចបានដកហូត ម្សៅកេតាមីន ប្រភេទខេ ចំនួន១០កញ្ចប់ ស្មើនឹងទំងន់១០,២ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង ទូរស័ព្ទដៃចំនួន ០៤គ្រឿង ឧបករណ៍ប្រើប្រាស់ និង សំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន 

បច្ចុប្បន្នជនសង្ស័យ ប្រុសស្រី ទាំង ១០នាក់ ក្នុងនោះ ជនសង្ស័យ ០២នាក់ បញ្ជូនទៅមណ្ឌលកែប្រែ ចំណែក ប្រុស ស្រី ទាំង ០៨នាក់ និងវត្ថុតាង បញ្ចូនទៅសាលាដំបូងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor