
គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Joachim Low មិនបានកោះហៅអ្នកចាំទី Manuel Neuer ចូលទៅក្នុងក្រុមនោះទេ ខណៈឥន្ទ្រីដែកមួយនេះ នឹងត្រូវជួបសាធារណរដ្ឋឆែក និងជម្រើសជាតិន័រវែសក្នុងជម្រុះ World Cup។
អ្នកចាំទីរបស់ Bayern Munich មិនបានលេងនោះទេ ចាប់តាំងពីរបាក់ជើងកាលពីខែមេសា ហើយ Low និយាយថាគាត់ចង់ឲ្យ Neuer បង្កើនភាពមាំមួនសិន មុនពេលត្រឡប់មកលេងក្នុងជម្រើសជាតិ។ កីឡាករ២៤នាក់បានកោះហៅ ហើយក្នុងចំណោមទាំងអស់នេះ មានកីឡាករ១៧នាក់មានឈ្មោះក្នុងការប្រកួតពានរង្វាន់ Confederation Cup កាលពីប៉ុន្មានខែមុន ហើយ Mats Hummels, Sami Khedira, Toni Kroos Thomas Muller, Mario Gomez, Mesut Ozil និង Serge Gnabry ត្រូវបានបន្ថែម។
Serge Gnabry កំពុងលេងក្នុងលក្ខណៈខ្ចីជើងនៅក្លឹប Hoffenheim ក្រោយចាកចេញពី Bayern Munich ហើយរូបគេគឺជាកីឡាករក្នុងឈុតU21អេស្ប៉ាញតែម្នាក់គត់ ដែលត្រូវបានកោះហៅឲ្យលេងក្នុងឈុតធំ៕
