
អ្នកឯកទេសកិច្ចការបរទេសលោក Tim Marshall បានអះអាងថា កូរ៉េខាងជើង បាញ់មីស៊ីលចុងក្រោយលើទឹកដីប្រទេសជប៉ុន ជាសារទុច្ចរិតមួយទៅកាន់សេតវិមាន។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចេញផ្សាយនាព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។
លោក Marshall បានព្រមានថា មីស៊ីលនេះមិនមែនជាការគំរាមកំហែងដល់ជប៉ុននោះទេ ផ្ទុយទៅវិញជាការបង្ហាញកម្លាំងទៅឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបាញ់មីស៊ីលមួយទៀតនាពេលថ្មីៗនេះ ឆ្ពោះទៅកាន់ដែនសមុទ្រជប៉ុន ចំពេលមានការបង្កហេតុជាច្រើនខែ នៅពេលបាញ់គ្រាប់រ៉ុកកែត ទៅលើកោះហុកកៃដូ ដ៏សំខាន់របស់ប្រទេសជប៉ុន។
ជុំវិញបញ្ហានេះ លោក Marshall បានបន្ថែមថា "អ្វីដែលកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងលើប្រទេសជប៉ុន ដែលជាការបង្កហេតុដ៏ធំ និងបង្កើតល្បែងលេងជាមួយភ្លើង (សង្គ្រាមលោកលើកទី៣) នៅពេលដែលអ្នកចូលទៅជិត ហើយវាក៏អាចកើតឡើងបានដែរ"៕

