Sponsor
Pisey

មុននេះបន្តិច លោក សាន្ត ប៊ុនធឿន បានទៅសម្ភាសន៍ដល់ស្នងការដ្ឋានខេត្តបាត់ដំបង ទាក់ទងនឹងរឿងលោកយាយ រួន រុំ ដែល ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្សារ១៣មករា (ផ្សារ​ថ្មី) ហើយត្រូវ​ត្រូវ​ម្ចាស់​តូប​តាម​ទាន់ រហូតឈានដល់ហិង្សា។

យោងតាមបទសម្ភាសន៍ លោក អធិការក្រុងបាត់ដំបងបានលើកឡើងទាក់ទងនឹងលោកយាយថា ៖ លោកយាយ មានទីលំនៅមិនច្បាស់លាស់ ដំបូងគាត់នៅស្រុកពញាឮ ក្រោយមកផ្លាស់ទីលំនៅទៅប៉ោយប៉ែត បន្ទាប់មកថ្ងៃកើតហេតុ លោកយាយក៍បានធ្វើដំណើរមក បាត់ដំបង ក្នុងគោលបំណងសុំថវិកាដើម្បីបន្តដំណើរទៅលេងស្រុកកំណើតនៅ កំពង់ឆ្នាំង តែមិនបាន ចៃដន្យឃើញឱកាស ក្នុងតូបនោះ ម្ចាស់មិនចាប់អារម្មណ៍ក៍បានលួចទ្រព្យសម្បត្តិគេ ប៉ុន្តែម្ចាស់គេទាន់ ក៍បានប្រតាយប្រតប់ជាមួយម្ចាស់គេ រហូតលោកយាយបានទាញកាំបិតទៅចាក់ចំដៃម្ចាស់តូបតែម្ដង។

លោកអធិការក៍បានបន្តថា ប្រសិនបើលោកយាយមិនប្រតាយប្រតប់ កាន់កាំបិតសំញ៉ែងជាមួយម្ចាស់គេទេ ក៍ប្រជាពលរដ្ឋមិនប្រើហិង្សាដែរ។ មកទល់ពេលនេះលោកអធិការថាបានបញ្ជូនសុំនុំរឿងនេះទៅកាន់អធិការដ្ឋានដើម្បីចាត់ចែងទៅតាមផ្លូវច្បាប់។

សូមទស្សនាបទសម្ភាសន៍លម្អិតខាងក្រោមនេះ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor