
ប្រទេសឥណ្ឌា៖ ប្រភពព័ត៌មានពីអនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាលោកិ អ៊ូ រតនា កំពុងស្នាក់នៅនិងចូលរួមដឹកនាំកីឡាករទៅប្រកួត ក្នុងប្រទេសឥណ្ឌាបានឲ្យដឹងថា ត្រឹមរយៈពេល៣ថ្ងៃដំបូងក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាទទួលបានមេដាយសរុប១១គ្រឿងហើយ។
ការប្រកួតដែលធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ទី០៥ ខែសីហាឆ្នាំ២០១៧ក្នុងប្រទេសឥណ្ឌាដែកកំពុងតែបើកការប្រកួតកីឡាវ៉ូវីណាមពិភពលោកមាន៤៥ប្រទេសចូលរួម។ ប្រទេសកម្ពុជាយើងបានបញ្ជូនកីឡាករកីឡាការិនីចំនួន១៣នាក់ ឲ្យទៅចូលរួមប្រកួតផងដែរ។
ហើយជាលទ្ធផលបណ្ដោះអាសន្ននៃការប្រកួតរយៈពេល០៣ថ្ងៃដំបូងកីឡាករ កីឡាការិនីកម្ពុជា ទទួលបានមេដាយមាស០២ មេដាយប្រាក់០៥ និងមេដាយសំរិទ្ធ០៤។ មេដាយមាសចំនួន០២បានទៅលើ៖
-វិញ្ញាសាប្រយុទ្ធ៖ កីឡាករ ទិន ភាព
-វិញ្ញាសាមេគុណនារី៖ កីឡាការិនី០៣រូបគឺ ប៉ាល ឆរស្មី, ពៅ សុខា និង សឿ ច័ន្ទលក្ខិណា
