
បន្ទាប់ពីមានព័ត៌មានចុះផ្សាយយ៉ាងទូលំទូលាយ និងមិនច្បាស់ការជាច្រើនអស់រយៈពេលជាច្រើនថ្ងៃមក ព្រឹកនេះគឺផ្លូវការហើយថា Neymar បានស៊ីញេកុងត្រាជាមួយក្លឹបអ្នកមានបារាំង PSG ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក២២២លានអឺរ៉ូ។
ខ្សែប្រយុទ្ធប្រេស៊ីល ចុះហត្ថលេខារយៈពេល៥ឆ្នាំហើយនៅមានជម្រើសបន្ត២ដងទៀត ហើយតម្លៃដ៏ថ្លៃនេះ បានបំបែកកំណត់ត្រារបស់ Paul Pogba ដែល Manchester United ទិញពី Juventus តម្លៃ៨៩លានផោនកាលពីឆ្នាំ ២០១៦។ Neymar ត្រូវក្នុងបានគេដឹងថានឹងទទួលបានប្រាក់ឈ្នួល៤៥លានអឺរ៉ូក្នុងមួយឆ្នាំឬក៏៨៦៥០០០អឺរ៉ូក្នុងមួយសប្ដាហ៍ មុនពេលបង់ពន្ធផ្ដាច់ក្នុងរយៈពេល៥ឆ្នាំ។
ការផ្ទេរនេះនៅតែអាចទៅរួចបានយ៉ាងរលូន ទោះបីជាមានការពន្យារពេលកិច្ចព្រមព្រៀង បន្ទាប់ខាង La liga បដិសេធទទួលយកសំណើនៃការទិញ Neymar ផ្ដាច់កុងត្រា២២២លានអឺរ៉ូនេះក៏ដោយ៕